
ដើមឈើជាច្រើនបានដាច់ជាបំណែកតូចៗ នៅឋានបាក់បែក និងជនស៊ីវិលដែលនៅរស់ ពីការជ្រកក្រោមដី គ្រាប់រំសេវរបស់អង្គកាណាតូ ត្រូវបានគេបោះបង់ចោល ។ នេះគឺជារូបភាពដែលបង្ហាញតាមវិដេអូដែល ផ្សព្វផ្សាយដោយរុស្ស៊ីពីភាពខ្ទេចខ្ទាំនៃក្រុងអាវឌីអ៊ីវកា (Avdiivvka)របស់អ៊ុយក្រែន។
ក្រុងនេះ ពីមុនមានប្រជាជនរស់នៅចំនួន៣២.០០០នាក់ បានធ្លាក់ក្នុងដៃរុស្ស៊ីកាលពីថ្ងៃសៅរ៍ ហើយ វាជាជ័យជម្នះដ៏ធំបំផុតរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ចាប់តាំងពីរុស្ស៊ី បានចូលកាន់កាប់ក្រុងបាក់មុតក្នុងខែឧសភាឆ្នាំ២០២៣កន្លងទៅ។
រូបវីដេអូចេញពីទូរទស្សន៍ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញលំនៅឋាននីមួយៗក្នុងក្រុងអាវឌីអ៊ីវកា សុទ្ធតែជាប់ស្លាកស្នាមដោយសង្រ្គាម។ ទាហានរុស្ស៊ីម្នាក់ ដែលគេមិនស្គាល់
អត្ដសញ្ញាណ បានដើរកាត់គំនរកម្ទេចថ្មលើដីសើម ដោយពិពណ៌នាពីការដកថយ
របស់អ៊ុយក្រែនដ៏ចលាចល។
ក្រៅពីសត្វសុនខ ស្រ្ដីម្នាក់ដែលមានឈ្មោះតាធៀនណា (Tatiana) ជាមនុស្សម្នាក់ក្នុងចំណោមជនស៊ីវិល រាប់រយនាក់ដែលកំពុងរស់នៅក្នុងសំណង់បាក់បែកបានប្រាប់ពីជីវិតរស់នៅផ្ដុំគ្នានៅក្រោមដី ហើយនិងការ ប្រមូលទឹកទុកក្នុងធុងផ្លាស្ទិកនៅពេលណាដែលមានការផ្អាកប្រយុទ្ធគ្នា។
នៅក្នុងវីដេអូដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី លោកស្រីតាធៀនណា បាននិយាយថា វាជារឿងគួអោយភ័យខ្លាចណាស់ ។លោកស្រីបន្ដថា យើងរីករាយណាស់ដែលបានឃើញកងទ័ពរុស្ស៊ីចូលមកដល់ទីនេះ។
រុស្ស៊ីបានបង្ហាញពីការដកថយរបស់អ៊ុយក្រែនចេញពីក្រុងអាវឌីវអ៊ីវកានេះ គឺធ្វើទាំងប្រញាប់ប្រញាល់និង ស្លន់ស្លោ ដែលមានទាហានមួយចំនួន និងអាវុធមួយចំនួនបានត្រូវបានទុកចោល។ ដោយឡែកយោធា អ៊ុយក្រែនបាននិយាយថា មានអ្នកស្លាប់និងរបួសជាច្រើន ប៉ុន្ដែបញ្ជាក់ថា ស្ថានការណ៍មានស្ថិរភាពទេនៅតំបន់មួយចំនួនក្រោយពីការដកថយ៕