
ក្រុមកសិករ បានតវ៉ានៅទូទាំងប្រទេសប៉ូឡូញនៅថ្ងៃអង្គារនេះ ដោយកំពុងធ្វើសកម្មភាពបិទព្រំដែនអ៊ុយក្រែនស្ទើរតែជិតទាំងស្រុង និងបានរំខានដល់ការធ្វើចរាចរណ៍នៅទូទាំងប្រទេសនូវអ្វីដែលគេនិយាយថា ជាកិច្ចប្រឹងប្រែងមួយដើម្បីជួយជីវភាពរស់នៅរបស់ពួកគេប៉ុន្ដែ ក្រុងគីវនិយាយថា បានធ្វើអោយខូចដល់កិច្ចប្រែងសង្រ្គាមរបស់ខ្លួន។
កសិករប៉ូឡូញក្នុងក្រុងដូរ៉ហាស់ (Dorohusk) បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យរថយន្ដ១គ្រឿងណាឆ្លងចេញពីប្រទេសប៉ូឡូញទៅអ៊ុយក្រែនឬតាមផ្លូវផ្សេងជុំវិញនេះឡើយ ហើយរថយន្ដតែ១ជួរ ប៉ុណ្ណោះដែលលាតសន្ធឹងជាង១០គីឡូម៉ែត្រនៅឯព្រំដែនឆ្លងកាត់។
កសិករនៅទូទាំងអឺរ៉ុប បានធ្វើបាតុកម្មប្រឆាំងនឹងការដាក់កំហិតលើពួកគេពីចំណាត់ការរបស់សហភាពអឺរ៉ុប នៅក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ ក៏ដូចជា ការដំឡើងថ្លៃនិងអ្វីដែលពួកគេនិយាយថា គឺជាការប្រកួតប្រជែងដោយអយុត្តិធម៌ពីបរទេស ជាពិសេសប្រទេសអ៊ុយក្រែន៕