WHO បញ្ចប់ការជម្លៀសជាលើកទី២ ពីមន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា ចំពេលមានការប្រយុទ្ធគ្នា

2024/02/20 08:49:01 pm        353

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់បេសកកម្មជម្លៀសលើកទី២ នៅមន្ទីរពេទ្យ Nasser របស់តំបន់ហ្កាហ្សា ដោយបានផ្ទេរអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរសរុបចំនួន ៣២នាក់ដែលរួមមានទាំងកុមារផងដែរ ចេញពីទីកន្លែង ដែលត្រូវបានរំខានដោយការប្រយុទ្ធគ្នា។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បាននិយាយថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ដែលជាមន្ទីរពេទ្យធំទី២ របស់តំបន់ហ្កាហ្សានោះ បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីមានការឡោមព័ទ្ធអស់រយៈពេល ២សប្តាហ៍ ហើយបន្ទាប់មកបន្តដោយការវាយឆ្មក់។

បុគ្គលិករបស់ WHO បាននិយាយថា ការបំផ្លិចបំផ្លាញជុំវិញមន្ទីរពេទ្យ គឺជារឿង «មិនអាចពិពណ៌នាបាននោះទេ» ហើយបានបង្ហាញពីការព្រួយបារម្ភ ចំពោះអ្នកជំងឺដែលឈឺ និងរងរបួសប្រមាណ ១៣០នាក់ និងគ្រូពេទ្យចំនួន ១៥នាក់ដែលនៅតែស្ថិតក្នុងទីតាំងនោះដដែល។

អ្នកនាំពាក្យរបស់ WHO លោក Tarik Jasarevic បាននិយាយថា កិច្ចប្រឹងប្រែង ដើម្បីផ្ទេរអ្នកជំងឺដែលនៅសល់ កំពុងបន្តធ្វើ ដោយបានបញ្ជាក់បន្ថែមថា ទីតាំងនេះមិនមានអគ្គិសនី ឬទឹកប្រើប្រាស់នោះឡើយ ហើយកាកសំណល់វេជ្ជសាស្រ្ត និងសំរាមកំពុង «បង្កើតបានជាកន្លែងសម្រាប់មេរោគដែលបង្កឲ្យមានជំងឺផ្សេងៗ»៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am