អាជ្ញាធរខេត្ដសៀមរាប ប្រកាសបិទផ្សារលើធំថ្មីចំនួន២អាទិត្យទៀត ខណៈដែលខេត្ដនេះ កំពុងរីករាលដាលជំងឺកូវីដ១៩

2021/07/06 04:49:06 pm        687

សៀមរាប ៖ រដ្ឋបាលខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរ ​នៅផ្សារលើធំថ្មី ជា​​បណ្ដោះ​អាសន្ន​ចំនួន២សប្ដាហ៍​បន្ថែមទៀត ​ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទីតាំងផ្សេងទៀត ខណៈដែល​ខេត្ដនេះ បាននឹងកំពុងរីករាលជំងឺកូវីដ១៩ កើនឡើងគួរអោយព្រួយបារម្ភ។

ផ្សារលើធំថ្មីមានទីតាំងស្ថិតនៅភូមិដកពោធិ ​សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ផ្សារនេះ ត្រូវបាន​រដ្ឋបាល​ខេត្ដសៀមរាប បានប្រកាសបិទការលក់ដូរ ​ចំនួន២អាទិត្យរួចហើយ កាល​ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ១៩​ជាច្រើននាក់​នៅ​ក្នុងផ្សារនោះ ។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដសៀមរាប បានចេញផ្សាយនៅថ្ងៃទី​០៦ខែកក្កដា​ឆ្នាំ២០២១នេះ​ បានបង្ហាះថា រដ្ឋបាលខេត្ដ បានបន្តបិទផ្សារលើធំថ្មី​ជាបណ្ដោះអាសន្ន​ចំនួន​២សប្ដាហ៍ទៀត ខណៈដែលជាផ្សារនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២០កុម្ភៈ ២០២១ ។

ការបិទការលក់ដូរនេះ ដោយគិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោល​បំណង​ធានា​ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបិទ ​និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូត​មានការចេញ សេចក្តីសម្រេចជាថ្មី។

ការបន្ដបិទផ្សារលើធំថ្មីបន្ថែមពីរសប្ដាហ៍ទៀតនេះ ត្រូវបានគេមើលឃើញថា ខេត្ដសៀមរាប បាន​នឹងកំពុងរីករាលដាលនូវជំងឺកូវីដ១៩ ជាបន្ដបន្ទាប់គួរអោយព្រួយបារម្ភ ជាក់ស្ដែងចាប់​ពីថ្ងៃទី១​ដល់​ថ្ងៃទី០៥ ខែកក្កដានេះ ខេត្ដសៀមរាប ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ១៩​មាន​អត្រាខ្ពស់​រហូត​ជាង​១រយនាក់​ក្នុងមួយថ្ងៃ។ ប៉ុន្ដែយ៉ាងនេះក្ដី អាជ្ញាធរខេត្ដសៀមរាប ក៏​បាន​បញ្ចប់ការ​កំណត់ជា “តំបន់លឿង" នៅក្នុងភូមិសាស្ត្រភូមិអន្លង់ពីរ​ (ផែ្នកខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ ។

តំបន់លឿងនៅក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគងនោះ ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ក្នុងរយៈពេលកន្លងទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តសៀមរាប ប្រកាសដំណឹងដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ទោះនៅតំបន់ណា សូមផ្ដល់សំណាក​ធ្វើតេស្ដរកមេរោគកូវីដ១៩ និង​រួសរាន់​ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុម​គ្រួសាររៀងៗខ្លួន​ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ ​និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្ត​នឹងចាត់វិធានការផ្លូវច្បាប់​ចំពោះ​បុគ្គលទាំង​ឡាយ​ណាដែលលើ្មស នឹងវិធានសុខាភិបាលនេះ។ ​ប្រសិនបើមានការប្រែប្រួលសុខភាព ប្រជា​ពលរដ្ឋ​ផ្តល់ព័ត៌មានទៅកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារ​ចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ជាមួយគ្នានោះដែរ មន្ទីរសុខាភិបាលខេត្ដសៀមរាប ក៏​បានប្រកាស​បង្ហាញទីតាំងច្បាស់លាស់​នូវ​កន្លែងស្រាវជ្រាវធ្វើតេស្ដសំណាក​រកមេរោគជំងឺកូវីដ១៩ ចំពោះអ្នកដែលសង្ស័យថា បាន​ប៉ះពាល់​អ្នកវិជ្ជមាន ឬមានរោគសញ្ញាសង្ស័យកូវីដ១៩ផងដែរ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យ​ដឹងថា ទីតាំងយក​សំណាក​នៅកន្លែងច្បាស់លាស់​មានចំនួន០៨ទីតាំង នៅក្នុងខេត្ដសៀមរាប។ ​ទីតាំងទាំងនោះ រួមមាន ៖ មណ្ឌលសុខភាពកំពង់ក្ដី ស្រុកជីក្រែង វិទ្យាល័យដំដែក ​ស្រុកសូទ្រនិគម សាលាគរុកោសល្យ និង​វិក្រិតិការ​ខេត្ដសៀមរាប ​វិទ្យាល័យអង្គរ ​ក្រុងសៀមរាប អនុវិទ្យាល័យដូនទ្រ ស្រុកពួក សាលាបឋមសិក្សា ទៀ បាញ់ ដូនស្វា ស្រុកអង្គរជុំ វិទ្យាល័យស្រែណូយ ស្រុកវ៉ារិន និងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ។

បន្ថែមលើសពីនោះ ​លោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានប៉ះពល់​និង​សង្ស័យ​មាន​រោគ​​សញ្ញា​ជំងឺ​កូវីដ១៩ ត្រូវទៅជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ និងយកសំណាក​ទៅទីតាំង​ដែល​នៅ​ជិតផ្ទះរបស់ពួកគាត់​ ដើម្បីឲ្យ​ក្រុមគ្រូពេទ្យពិនិត្យមើលពីសុខភាពរបស់ពួកគាត់ ៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm