ក្រសួងអប់រំបានបង្កើតកម្មវិធីពង្រឹងអំណាន «អក្ខរា- AKHARA» សម្រាប់ពង្រឹងសមត្ថភាពលើការអានរបស់សិស្ស

2024/02/21 06:09:29 pm        352

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានបង្កើតកម្មវិធីទូរស័ព្ទមួយគឺ វិធីពង្រឹងអំណាន «អក្ខរា- AKHARA»។ កម្មវិធីនេះមានគោលដៅជួយពង្រឹងសមត្ថភាពការអានរបស់សិស្ស ពិសេសសិស្សទើបបញ្ចប់ថ្នាក់បឋមសិក្សា។

កម្មវិធី ពង្រឹងអំណាន «អក្ខរា- AKHARA» ជាកម្មវិធីទូរស័ព្ទថ្មី ដែល មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ ទើបបានបង្កើតឡើងក្នុងដើមឆ្នាំ ២០២៤នេះ។ កម្មវិធី«អក្ខរា- AKHARA» នេះបច្ចុប្បន្នគឺអាចទាញយកបានពីប្រព័ន្ធទូរស័ព្ទដៃ Android ក៏ដូចជាប្រព័ន្ធ IOS ផងដែរ។

«អក្ខរា- AKHARA» ជាពាក្យកាត់នៃការលើកកម្ពស់ចំណេះដឹង ពង្រឹងសមត្ថភាព និងកែលម្អវិធីសាស្រ្តរៀនវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា តាមរយៈការបង្កើនភាពចម្រុះនៃមាតិកាឌីជីថល។ វាជាដំណោះស្រាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដែលឆ្លើយចំពោះបញ្ហាភាពមានកម្រិតនៃសមត្ថភាព អានរបស់សិស្សានុសិស្ស ក៏ដូចជាកង្វះធនធានសិក្សាចម្រុះនិងទំនើបដែលទាក់ទងនឹងការអប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

កម្មវិធីពង្រឹងអំណាន "អក្ខរា AKHARA" មានគោលបំណងលើកកម្ពស់សម្បទាអប់រំនៃសិស្សានុសិស្សនៅកម្រិត មធ្យមសិក្សា លើបំណិនអំណាននឹងការអប់រំវិទ្យាសាស្ត្រនឹងបច្ចេកវិទ្យា តាមរយៈការបង្កើតវេទិកា ឌីជីថលដែលសមស្របការ បង្កើនភាពចម្រុះនៃមាតិកាឌីជីថល និងការដឹកនាំយុទ្ធនាការផ្សព្វផ្សាយឱ្យបានដល់ដៃសិស្សានុសិស្សជាគោលដៅ ដើម្បីរួម ចំណែកលើកកម្ពស់គុណភាព សមធម៌ បរិយាបន្ន និងការអប់រំពេញមួយជីវិតក្នុងបរិការណ៍នៃដំណើរវិវត្តរបស់កម្ពុជាឆ្ពោះ កាន់សង្គមសេដ្ឋកិច្ចឌីជីថល។

កម្មវិធីពង្រឹងអំណាន "អក្ខរា - AKHARA" ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពនៃការអាន ការស្តាប់ និងការសរសេររបស់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលទើបនឹងបញ្ចប់ថ្នាក់បឋម សិក្សា និងត្រៀមឬកំពុងសិក្សានៅកម្រិតវិទ្យាល័យដែលមានការលំបាកផ្នែកអំណាន។ កម្មវិធីនេះ គឺមានការចងក្រងនូវអត្ថបទអំណានអក្សរសិល្ប៍ខ្មែរសំខាន់ៗដែលដកស្រង់ចេញពីសៀវភៅសិក្សាគោលរួចរៀបចំទៅតាមមេរៀន និងកម្រិតថ្នាក់ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។

មុខងារសំខាន់ៗនៃកម្មវិធីពង្រឹងអំណាន “អក្ខរា - AKHARA

ការរៀបចំបង្កើតកម្មវិធីពង្រឹងអំណាន "អក្ខរា - AKHARA" ត្រូវបានធ្វើឡើងជាលក្ខណៈសាមញ្ញ ងាយស្រួល និងមានមេត្រីភាពជាមួយអ្នកប្រើប្រាស់ (User Friendly) ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ សិស្សានុសិស្សអាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីជាមួយមុខងារសំខាន់ៗរួមមាន៖

• ការចុះឈ្មោះបង្កើតគណនីផ្ទាល់ខ្លួន ដើម្បីសម្រួលក្នុងការតាមដានការប្រើប្រាស់របស់ខ្លួន និងទំនាក់ទំនងជាមួយគ្រូឬក្រុមសិក្សា

• ការអាន៖ អ្នកប្រើប្រាស់អាចធ្វើការអានដោយខ្លួនឯង ជាមួយអត្ថបទអំណានជ្រើសរើសពិសេសចាប់ពីថ្នាក់ទី៧ដល់ទី១២ ដែលដកស្រង់ចេញពីសៀវភៅសិក្សាគោល

• ការពន្យល់ពាក្យពិបាក៖ អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចុចទៅលើពាក្យណាមួយដែលមិនយល់អំពីនិយមន័យនៅក្នុងអត្ថបទនោះផ្ទាល់ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីឬសៀវភៅវចនានុក្រមផ្សេងទៀត។ លើសពីនេះ មានមុខងារជួយបញ្ចេញសំឡេងនូវពាក្យនោះអោយអ្នកប្រើប្រាស់ស្រួលអានតាម។

• ការស្ដាប់៖ ក្រៅពីការអាន អ្នកប្រើប្រាស់ក៏អាចធ្វើការស្តាប់អត្ថបទទាំងមូលដែលអានដោយបញ្ញាសិប្បនិម្មិត AI ដើម្បីទទួលបាននូវការបញ្ចេញសម្លេងដែលត្រឹមត្រូវ។

• ការអនុវត្តអាន៖ មុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការរអានតាមអំណាននីមួយៗដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលអាចសម្គាល់នូវកម្រិតល្បឿនការអានរបស់អ្នកប្រើប្រាស់ក៏ដូចជាការបញ្ចេញសូរនៃពាក្យនីមួយៗ។

• ការធ្វើតេស្តដោយឆ្លើយនូវសំនួរ៖ បន្ទាប់ពីបានអានឫស្ដាប់អត្ថបទ អ្នកប្រើប្រាស់អាចសាកល្បងឆ្លើយនូវសំនួរក្នុងអត្ថបទនីមួយៗដើម្បីបញ្ជាក់ពីកម្រិតនៃការយល់ដឹងទាក់ទងនឹងអត្ថន័យនិងតម្លៃអប់រំ។

• ការសរសេរដោយឯរាជ្យ៖ អ្នកប្រើប្រាស់អាចធ្វើការសាកល្បងសរសេរអត្ថបទឡើងវិញ ឬបង្កើតថ្មី ដែលកើតចេញពីការប្រើប្រាស់មុខងារខាងលើ រួចអត្ថបទនោះនឹងត្រូវបានវាយតម្លៃដោយគ្រូបន្ទុក ឬក្លឹបសិក្សា។អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm