ក្រោយការវ៉េតូរបស់សហរដ្ឋអាមេរិក លើសេចក្ដីសម្រេចពង្រាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងបំពេញតម្រូវការក្នុងបទឈប់បាញ់មនុស្សធម៌បន្ទាន់នៅតំបន់ហ្កាហ្សា ប្រេសិតពិសេសរបស់ចិនមួយរូប បាននិយាយកាលពីថ្ងៃអង្គារ ថា ការច្រានចោលបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាមិនខុសអីពីការបើកភ្លើងខៀវឲ្យមានការកាប់សម្លាប់មនុស្សបន្តទៀតនោះទេ។

សេចក្ដីសម្រេចពង្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន១៣ ក្នុងចំណោមសមាជិក១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ចក្រភពអង់គ្លេសអនុបវាទ ។

លោកចាង ជុន(Zhang Jun)អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនបានបង្ហាញការខកចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការវ៉េតូរបស់សហរដ្ឋអាមេរិក។

ប្រទេសអាល់ហ្សេរី ក្នុងនាមរដ្ឋអារ៉ាប់ បានដាក់ចេញសេចក្តីសម្រេចពង្រាង ទាមទារឲ្យបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ធានាលទ្ធភាពទទួលបានការផ្គត់ផ្គង់មនុស្សធម៌ និងច្រានចោលការជម្លៀសពលរដ្ឋដោយបង្ខំពីសំណាក់កងកម្លាំងអ៊ីស្រាអែល ៕