នគរបាលព្រំដែន បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកម្មកររាប់រយនាក់ ជាអ្នកដែលកំពុងតវ៉ានៅច្រកឆ្លងកាត់ព្រំដែន Chaman រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។
ក្រុមបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្ម អង្គុយបិទផ្លូវនៅជិតច្រកឆ្លងកាត់ព្រំដែន ចាម៉ាន-ស្ពីន បីលដាក(Chaman-Spin Boldak) ចាប់តាំងពីខែតុលាមក។

ការតវ៉ាបាន ផ្តើមចេញពីការប្រឆាំងទៅនឹងតម្រូវការឯកសារមួយដែលត្រូវបានដាក់ឲ្យអនុវត្តថ្មីធ្វើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថានសម្រាប់ការធ្វើដំណើរ ដែលបានធ្វើឱ្យវាក្លាយជាកាតព្វកិច្ចសម្រាប់អ្នកទាំងឡាយណាដែលឆ្លងកាត់ព្រំដែន ត្រូវតែមានលិខិតឆ្លងដែនមានសុពលភាព។

Chaman គឺជាច្រកឆ្លងកាត់ព្រំដែនសំខាន់បំផុតទីពីរ សម្រាប់អ្នកធ្វើដំណើរ និងដឹកទំនិញ រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្មានផ្លូវគោក។