បាតុកររាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់ស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាសាញ ( Julian Assange) ខណៈលោក បានចាប់ផ្តើមនូវអ្វីដែលអាចជាការតស៊ូផ្លូវច្បាប់ចុងក្រោយ ដើម្បីបញ្ឈប់ការធ្វើបត្យាប័នរបស់លោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក។

រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ក្តីលោក អាសាញ(Assange) អាយុ ៥២ឆ្នាំ លើបទចោទប្រកាន់ចំនួន១៨ករណី ពាក់ព័ន្ធទៅនឹងការទម្លាញព័ត៌មានសម្ងាត់យោធា និងទូរលេខការទូតសហរដ្ឋអាមេរិក របស់គេហទំព័រ WikiLeaks។

រដ្ឋអាជ្ញាអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ក្រុមភ្នាក់ងាររបស់ពួកគេ និងគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌរបស់លោក។
ក្រុមអ្នកគាំទ្រ របស់លោក Assange បានសាទរលោកថា ជាវីរបុរសប្រឆាំងក្រុមអ្នកនយោបាយ និងជាអ្នកសារព័ត៌មានដែលត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការលាតត្រដាងការធ្វើខុសរបស់សហរដ្ឋអាមេរិក។
នៅពេលចាប់ផ្តើមនៃអ្វីដែលអាចជាឱកាសចុងក្រោយរបស់លោក ក្នុងការបញ្ឈប់ការធ្វើបត្យាប័ន ពីចក្រភពអង់គ្លេសទៅកាន់សហរដ្ឋអាមេរិក នៅតុលាការកំពូលទីក្រុងឡុងដ៍្រ មេធាវី និងភរិយារបស់លោក អាសាញ(Assange) បាននិយាយថាករណីនេះ គឺជាហេតុផលនយោបាយ និងជាការវាយប្រហារទៅលើអ្នកសារព័ត៌មានទាំងអស់។