បុគ្គលិករបស់អង្គការសុខភាពពិភពលោក និងក្រុមជំនួយផ្សេងទៀត បានផ្ទេរអ្នកជំងឺឈឺធ្ងន់ចំនួន៣២នាក់ ពីបរិវេណមន្ទីពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង រួមមានទាំងកុមាររងរបួស និងអ្នកទាំងឡាយណាដែលពុំអាចដើរបាន។

អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនេះ បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធ និងការវាយឆ្មក់របស់អ៊ីស្រាអែល ហើយលែងមានអគ្គិសនី ឬទឹកប្រើប្រាស់ ដោយកាកសំណល់វេជ្ជសាស្រ្ត និងសំរាម បង្កើតជាកន្លែងចិញ្ចឹមជំងឺ។

ស្ថាប័ននេះ បានបង្ហាញការព្រួយបារម្ភអំពីអ្នកជំងឺជិត ១៥០នាក់ និងគ្រូពេទ្យបឋម ដែលនៅសេសសល់នៅទីនោះ ខណៈការប្រយុទ្ធនៅតែបន្ត។
ព័ត៌មានលម្អិតនៃការវាយលុករបស់យោធាអ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser បាននិងកំពុងលេចចេញជាបណ្តើរៗ ខណៈមនុស្សមួយចំនួនបានភៀសខ្លួនចេញ ឬត្រូវបានជម្លៀសខ្លួនបានទៅដល់ ទីក្រុងRafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅតំបន់ហ្កាហ្សា មានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយប្រទេសអេហ្ស៊ីប។
ការវាយឆ្មក់នេះ បានជំរុញឱ្យមានការព្រមាន ក្នុងចំណោមទីភ្នាក់ងារផ្តល់ជំនួយ ហើយអង្គការសុខភាពពិភពលោក បាននិយាយថា ចំនួននៃការបំផ្លាញ គឺពុំអាចពិពណ៌នាបាន។