ក្រុមអ្នកតវ៉ាអាល់បានី គប់គ្រាប់បែកសាំង ដាក់ទៅលើអគាររដ្ឋាភិបាល

2024/02/21 07:13:11 pm        265

ក្រុមអ្នកតវ៉ាប្រឆាំង បានគប់គ្រាប់បែកសាំងនិងដុំថ្ម ទៅលើអគាររដ្ឋាភិបាលប្រទេសអាល់បានី ដោយចោទប្រកាន់មន្ត្រីរដ្ឋ ពីការជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក និងអំពើពុករលួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងលំនៅឋាន។

មន្ត្រីនគរបាលជាង១ពាន់នាក់ កំពុងការពារអគារ ដោយស្ថិតនៅក្រោយរនាំងការពារ ខណៈក្រុមអ្នកតវ៉ាបានគប់របស់របរផ្សេងៗជាច្រើន។ ក្រោយមក ក្រុមអ្នកតវ៉ា បានទម្លាយរនាំងការពារ ប៉ុន្តែគ្មានការប៉ះទង្គិចគ្នាបន្ថែមទៀត ឬអំបើហិង្សានោះទេ។

ក្រុមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យប្រឆាំង រាប់ពាន់នាក់ កំពុងតវ៉ា ចំពោះការឃុំខ្លួន មេដឹកនាំគណបក្ស លោកសាលី បឺរីស្សា(Sali Berisha) ដែលបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅឋាន ចាប់តាំងពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំមុន។

លោក Berisha អាយុ៧៩ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេត ពីបទអំពើពុករលួយតាមដែលបានចោទប្រកាន់ ខណៈជានាយករដ្ឋមន្ត្រី នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣។

ក្រុមរដ្ឋអាជ្ញា នៅមិនទាន់សម្រេច នៅឡើយ ថាតើត្រូវដាក់បណ្តឹងផ្លូវការលើលោក Berisha ឬដកបណ្តឹង។ លោក Berisha បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់ នាយករដ្ឋមន្ត្រី លោក Edi Rama ពីការតាមសងសឹកខាងនយោបាយ មានន័យថាបំបិតមាត់ក្រុមអ្នកប្រឆាំង ប៉ុន្តែលោក Rama បានច្រានចោលការចោទប្រកាន់នេះ។

គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក Rama ពីបទបក្សពួកនិយម និងអំពើពុករលួយ ដែលខ្លួន បាននិយាយថាកំពុងជំរុញប្រជាជនវ័យក្មេងជាច្រើនឲ្យធ្វើអន្តោប្រវេសន៍សម្រាប់ជីវិតកាន់តែប្រសើរ នៅអឺរ៉ុបខាងលិច។

លោក Rama ដែលជានាយករដ្ឋមន្ត្រី៣ អាណត្តិ បានច្រានចោលបទចោទប្រកាន់អំពើពុករលួយទាំងអស់។ នៅថ្ងៃនៃការតវ៉ា ក្នុងទីក្រុង Tirana នាយករដ្ឋមន្ត្រី លោកRama បានចេញទៅធ្វើទស្សនកិច្ចការងារ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ជាកន្លែងដែលលោកបានជួបជាមួយ ប្រធានាធិបតី លោក Tayyip Erdogan ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm