សភារបស់ប្រទេសហុងគ្រី ត្រូវបានគេរំពឹងថា នឹងអនុម័តបំណងរបស់ប្រទេសស៊ុយអែត សម្រាប់សមាជិកភាពចូលជាសម្ព័ន្ធយោធាណាតូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ប្រទេសហុងគ្រី គឺជាប្រទេសបដិសេធចុងក្រោយគេ លើដំណើរការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធឆ្លងកាត់មហាសមុទ្រអាត្លងទិក បន្ទាប់ពីប្រទេសទួរគី បានបោះបង់ចោលការប្រឆាំងរបស់ខ្លួន និងបានផ្តល់សច្ចាប័នចំពោះបំណងនេះ កាលពីខែមករា។

សភាប្រទេសហុងគ្រី តាមសេចក្តីរាយការណ៍ មានការត្អូញត្អែរជុំវិញការព្រួយបារម្ភរបស់ប្រទេសស៊ុយអែត ដែលកើនឡើងអំពីស្ថានភាពនយោបាយរបស់ប្រទេសហុងគ្រី។ ប៉ុន្តែកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចប្រទេសហុងគ្រី បាននិយាយថាលោកបានស្នើសុំទៅប្រធានសភា ដើម្បីបោះឆ្នោត លើបំណងរបស់ប្រទេសស៊ុយអែត នៅថ្ងៃចន្ទក្រោយនេះ។
គណបក្សកាន់អំណាចមានសំឡេងភាគច្រើននៅក្នុងសភា និងបានបង្ហាញការគាំទ្រសម្រាប់បំណងរបស់ប្រទេសស៊ុយអែត។
ប្រទេសស៊ុយអែត បានដាក់ពាក្យស្នើសុំជាសមាជិកសម្ព័ន្ធយោធាណាតូ រួមជាមួយប្រទេសហ្វាំងឡង់ កាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីការចាប់ផ្តើម ការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន។
ប្រទេសហ្វាំងឡង់ បានចូលជាសមាជិកផ្លូវការជាមួយសម្ព័ន្ធយោធាណាតូ កាលពីខែមេសា ឆ្នាំមុន។