ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ «ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»

2024/02/21 12:30:49 pm        242

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹង សិទី្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើរបាយការណ៍ទិដ្ឋភាពទូទៅស្តីអំពីស្ថានភាពសុខភាពមាតា ទារក និងកុមារ ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២១ ខែកុម្ភៈ រៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាព មាតា ទារក និងកុមារ តាមអនុក្រឹត្យ លេខ២៧ អនក្រ.បក, ចុះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១។ ការកំណត់នូវទិវាជាតិសុខភាពមាតា ទារក និងកុមារនេះ ធ្វើឡើងបន្ទាប់ពីមានការប្តេជ្ញាចិត្តរួមគ្នាមួយ នៃបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រសកល សម្រាប់សុខភាពស្រ្តី និងកុមារ របស់អគ្គលេខាធិការ បាន គីមួន និងបន្ទាប់ពីអង្គការសហប្រជាជាតិ បានប្រគល់លិខិតបញ្ជាក់ការទទួលស្គាល់ សម្តេចកិត្តិព្រឹទិ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រី និងកុមារ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សកម្មភាពការងារ សុខភាពមាតា ទារក និងកុមារ ដែលជាសកម្មភាពចំបងមួយក្នុងចំណោមសកម្មភាព ជាអទិភាពជាច្រើន ក្នុងវិស័យសុខាភិបាល ត្រូវបានពង្រឹង ឥតឈប់ឈរ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការខិតខំប្រឹងប្រែងនេះ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសមិទ្ធិផលជាច្រើន រួមទាំងការសម្រេចបាននូវការកាត់បន្ថយអត្រាមរណភាព មាតា ទារក និងអត្រាមរណភាព កុមារ ក្រោមអាយុ៥ឆ្នាំ មុនកាលកំនត់។

ជាមួយគ្នានោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងសាររបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ថា ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» ប្រធានបទនេះ មានគោលបំណងរំលេចឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះក្នុង វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ការដាក់ចុះវិធានការគន្លឹះដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនេះ ក៏បានគូសបញ្ជាក់ឱ្យឃើញនូវសមិទ្ធផលយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦- ២០២៥ ក្នុងការឆ្លើយតបទៅនឹងវិវត្តន៍ដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ អន្តរជាតិ, ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំកម្មវិធីផ្តល់អាហារតាមសាលារៀន និងកម្មវិធីផ្តល់អត្ថប្រយោជន៍គាំពារសង្គម មួយចំនួនទៀតដូចជា៖ មូលនិធិសមធម៌សុខាភិបាល, មូលនិធិសមធម៌សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្តីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ព្រមជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវរបបសន្តិសុខសង្គមជាបន្តបន្ទាប់ សម្រាប់មន្ត្រីរាជការសាធារណៈ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន, និយោជិតក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ បាននិងកំពុងបន្ត ជួយពង្រឹង និងជួយពង្រីកវិសាលភាពនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានផ្តល់កិតិ្តយសជូនលោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងចូលរួមផ្ទាល់ ជាពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តល់នូវខ្លឹមសារសំខាន់ៗ ជូនដល់បងប្អូនជនរួមជាតិទាំងអស់។ ឯកឧត្តម សាស្រ្តាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំដ៏ក្លាវក្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកទឹកចិត្តគាំទ្រនូវសកម្មភាពផ្សព្វផ្សាយអំពាវនាវ ឲ្យអនុវត្តសកម្មភាពគន្លឹះដើម្បីពង្រឹងការថែទាំសុខភាព មាតា ទារក និងកុមារ ពិសេសការកាត់បន្ថយអាត្រាមរណភាពមាតា ទារក និងកុមារ នៅកម្ពុជា ចាប់ពីឆ្នាំ២០១១ រហូតមក។

ក្រសួងសុខាភិបាល សូមគាំទ្រទាំងស្រុងនូវអនុសាសន៍ទាំងអស់របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមគោរពជូនពរសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរ សម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា
2025/05/18 12:23:09 pm        1
គយ៖ ការនាំចូលទុរេនស្រស់មកកម្ពុជាត្រូវបានបិទចាប់តាំងពីថ្ងៃទី១២ ឧសភា ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់
2025/05/18 12:08:51 pm        1
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី អបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០២៥ នៅខេត្តកំពង់ចាម
2025/05/18 11:54:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា

2025/05/18 12:23:09 pm
​គយ៖ ការនាំចូលទុរេនស្រស់មកកម្ពុជាត្រូវបានបិទចាប់តាំងពីថ្ងៃទី១២ ឧសភា ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់
2025/05/18 12:08:51 pm
​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី អបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០២៥ នៅខេត្តកំពង់ចាម
2025/05/18 11:54:47 am
​អាជ្ញាធរថាកំពុងរៀបចំរមណីយដ្ឋានទឹកឈូឲ្យមានសណ្តាប់ធ្នាប់ល្អ និងសោភ័ណភាពទាក់ទាញទេសចរ
2025/05/18 11:45:01 am
​ពលរដ្ឋអ៊ីស្រាអែលបន្តដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់សង្រ្គាមហ្កាហ្សា និងនាំចំណាប់ថ្នូរមកផ្ទះវិញ
2025/05/18 11:43:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/15 03:24:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am