សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានធ្វើការអំ ពាវនាវដល់ស្រ្តីមានផ្ទៃពោះគ្រប់រូប ទៅពិនិត្យសុខភាពឲ្យបានទាន់ពេល និងគ្រប់ការកំណត់ដើម្បីទទួល វ៉ាក់សាំងបង្ការជំងឺឆ្លងពីម្តាយទៅទារក។

តាមរយៈសារលិខិតផ្ញើជូនដល់បងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ«ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល» នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងថា«សូមឲ្យស្រ្តីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិចចំនួន៤ដង តាមពេល វេលាកំណត់ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺ និងការចម្លងមេរោគពីម្តាយទៅកូន ជាពិសេសការស្ម័គ្រ ចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវជាដើម»។
សម្តេចកិត្តិប្រឹទ្ធបណ្ឌិតបានណែនាំដល់ស្រ្តីគ្រប់រូប ក្រោយពេលសម្រាលកូន សូមស្រ្តីជា មាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំង បង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យ តាមដានសុខភាព និងការលួតលាស់របស់កូន បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេល ទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ(បបរខាប់គ្រប់គ្រឿង)រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុពីរឆ្នាំយ៉ាងតិច។
សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានរំលឹកឲ្យស្រ្តីទាំងអស់សូមប្រញ៉ាប់យកទារកទៅមន្ទីរ ពេទ្យភ្លាមៗ នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាក់ផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងៗទៀត និងយកទារក និងកុមារដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការ ព្យាបាលនៅមន្ទីរពេទ្យ។ សូមយុវតី/ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុពី១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហា សុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាពមន្ទីរពេទ្យ ឬគ្លីនិកមានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូម បន្តចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ និងសូមនាំកុមារអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង(HPV) បង្ការជំងឺមហា រីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការភាពជាដើម។
តាមរយៈសារលិខិតជូនដល់ជនរួមជាតិនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ ធានកាកកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នក ផ្តល់សេវាទាំងអស់ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុវត្ត គោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ឲ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ខ្ពស់តាមគោលដៅកំណត់របស់រាជរដ្ឋាភិបាល។ និងសូមឲ្យអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុក ដាក់ជំរុញ និងបញ្ជូនស្រ្តីក្នុងវ័យបន្តពូជ អាយុ១៥ដល់៤៩ ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោមពីរ ឆ្នាំមកទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឲ្យបានគ្រប់ៗគ្នា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យមន្រ្តី បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាសហការជិតស្និទ្ធ ជាមួយមន្រ្តី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយអប់រំ សុខភាព ដល់គ្រប់ស្ត្រីគោលដៅទាំងអស់ និងជួយជំរុញបញ្ជូនស្រ្តីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា និងសូមអំពាវនាវដល់ស្ថាប័ន ជាតិ និងអន្តរជាតិ ពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំ នាញ និងវិក្រឹតការដល់មន្រ្តី-បុគ្គលិក សុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឲ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដផងដែរ។
នៅក្នុងសារលិខិតខាងលើនេះដែរ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានលើកឡើង ផងដែរថា ការបន្តអភិវឌ្ឍ ប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល ស្របទៅនឹង យុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំ សុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារនៅ កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងក្តីរំពឹងយ៉ាងម៉ុតមាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា រាជរដ្ឋាភិបាលនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថាន ភាពសុខភាពមាតា ទារក និងកុមារកម្ពុជា៕
អត្ថបទ បាន ចក់