ស្រ្តីជាម្តាយបានទទួលអត្ថប្រយោជន៍ច្រើនលើការថែទាំសុខភាពពីរាជរដ្ឋាភិបាល

2024/02/21 02:12:53 pm        91

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាថ្ងៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ហើយ​តាមរយៈ​ទិវានេះ ស្ត្រីជាម្តាយបានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបាន​អនុវត្ត​គោល​នយោបាយ​ផ្តល់​សេវាគាំពារសង្គម និងធ្វើឲ្យស្រ្តីជាម្តាយ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​រាជ​រដ្ឋាភិបាល អាណត្តិទី៧ លើការថែទាំសុខភាព លើកកម្ពស់សុខភាពមាតា ទារក និងកុមារ​ឱ្យ​មាន​សុខភាព​ល្អ​ប្រសើរ។

ស្ត្រីជាម្តាយ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែកុម្ភៈនេះថា បច្ចុប្បន្ន​ពួក​គេ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សេដ្ឋកិច្ចទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បានប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស និងបណ្ណមូលនិធិសមធម៌។ ចំណែកស្ត្រីជាម្តាយផ្សេងទៀត ស្ថិតក្នុង​បន្ទុក​គ្រួសារ​ងាយ​រង​ហានិភ័យ និងគ្រួសារក្រីក្រជាដើបានទទួលអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ពិសេស​ការ​ទទួល​បាន​ថវិកាឧបត្ថម្ភថែទាំសុខភាពនាអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ក្រោយ​ពេល​សម្រាល និងការថែទាំសុខភាពកុមារក្រោយពេលសម្រាលរយៈពេល២ឆ្នាំ ដែលការ​អនុវត្ត​គោល​នយោបាយ​នេះ គឺលើកកម្ពស់សុខភាពម្តាយ ទារក និងកុមារឲ្យមានភាពល្អប្រសើរឡើង។

នៅក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើរសារ អំពាវនាវ​ចំពោះ​បងប្អូន​ជន​រួម​ជាតិ ជាពិសេសបុរស និងស្ត្រីជាមាតាបិតា ដែល​ជា​ស្ត្រីមា​ន​ផ្ទៃ​ពោះ​ទៅ​ពិនិត្យ​សុខភា​ពយ៉ា​ង​តិច​៤​ដង​ តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន ជា​ពិសេស​ការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅ​សម្រាល​កូន​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ទទួលបាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am