អគ្គនាយកស៊ីម៉ាក់ថ្លែងថា «សំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជាមានគ្រាប់បែកចង្កោមប្រមាណ៣០លានកូនគ្រាប់ និងសំណល់អាវុធគីមីមួយចំនួន»

2024/02/21 02:42:42 pm        133

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងអោយដឹងថា បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា មានប្រមាណជាង៤.៣លានតោន ដែលមាន៥៣៩.២៨១ជើងហោះហើរ ទម្លាក់នៅលើ១២៥.៦៩៨ទីតាំង ក្នុងនោះមានគ្រាប់បែកចង្កោមប្រមាណ៣០លានកូនគ្រាប់ និងសំណល់អាវុធគីមីមួយចំនួនផងដែរ។ ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរំលឹកជំនាញស្រាវជ្រាវគ្រាប់ទម្លាក់ និងគ្រាប់បែកចង្កោម នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកំពង់ឆ្នាំង ដើម្បីអោយប្អូនៗជាសិក្ខាកាមបានយល់ដឹងពីចំនួនគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា មានប៉ុន្មាន។

ឯកឧត្តម ហេង រតនា បានថ្លែងបន្តថា៖ បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា ដែលបានបន្សល់ទុកពីសង្រ្គាមស៊ីវិលក្នុងប្រទេស និងការឈ្លានពានពីខាងក្រៅមានចំនួនរាប់លានគ្រាប់នៅក្នុងដី និងនៅក្រោមទឹក ក្នុងនោះមានគ្រាប់បែកទម្លាក់ពីយន្តហោះមានប្រមាណជាង៤.៣លានតោន ដែលមាន៥៣៩.២៨១ជើងហោះហើរ ទម្លាក់នៅលើ ១២៥.៦៩៨ទីតាំង ក្នុងនោះមានគ្រាប់បែកចង្កោមចំនួនប្រមាណ៣០លានកូនគ្រាប់ និងសំណល់អាវុធគីមីមួយចំនួនផងដែរ។ ទីតាំងមួយចំនួននៅក្នុងទឹកដីកម្ពុជាយើង មិនអាចទាំងជីកអណ្តូងយកទឹកមកប្រើប្រាស់បានផង ដោយសារតែសារធាតុគីមីដែលបន្សល់ពីសង្គ្រាមបានសាយភាយ ហើយប្រជាជនខ្មែរយើងជាច្រើននាក់បានរងផលប៉ះពាល់ពីសារធាតុទាំងនោះ ។ 

ឯកឧត្តម ហេង រតនា បានកោតសរសើរដល់គ្រូបណ្តុះបណ្តាល និងសិក្ខាកាមទាំងអស់ដែលអោយយកចិត្តទុកដាក់ខ្ពស់ក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបានជាប្រយោជន៍សម្រាប់បម្រើការក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវក្នុងក្របខណ្ឌទូទាំងប្រទេសដែលទាមទារឱ្យមានជំនាញច្បាស់លាស់ ក្នុងការស្វែងរកប្រភពនៃទីតាំងទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ដើម្បីធ្វើការវិភាគ និងចងក្រងជាទិន្នន័យថ្នាក់ជាតិសម្រាប់កិច្ចប្រតិបត្តិការបោសសម្អាត និងរក្សាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទៅថ្ងៃអនាគត ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am