ខេត្តពោធិ៍សាត់ រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មកពីភូមិភាគឦសាន

2024/02/21 10:21:36 pm        304

ខេត្តពោធិ៍សាត់ ៖ សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីភាពជាអ្នកដឹកនាំ និងយន្តការ​គ្រប់​គ្រង​គណៈ​កម្មាធិការ​បណ្តុះបណ្តាលថ្នាក់ខេត្ត សម្រាប់ខេត្តចំនួន៦ រួមមានខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តពោធិ៍សាត់ត្រូវបានរៀបចំធ្វើឡើងនៅខេត្តពោធិ៍សាត់ រយះពេល២ថ្ងៃ គឺ​ពី​ថ្ងៃទី២០ ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​អភិបាល​រង​ខេត្ត និងជាតំណាងគណៈកម្មាធិការបណ្តុះបណ្តាលមកពីខេត្តទាំង៦, អ្នក​សម្រប​សម្រួល​កម្មវិធី PTB និងSMS នៃស្វីសខនថាក់, ប្រធានមន្ទីរការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្តទាំង​៦ រួមនិង នាយកគ្រឹះស្ថាន អ.ប.វ. និងជាលេខាធិការ នៃ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល​ខេត្ត​។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលានេះ លោក អ៊ុក សំសុវត្យា អគ្គនាយករង នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា សិក្ខាសាលានេះ​គឺ​សម្រាប់​ខេត្ត​មក​ពី​ភូមិភាគឦសានចំនួន៥ បូករួមទាំងខេត្តពោធិ៍សាត់ផងនោះ ត្រូវបានរៀបចំឡើងដោយ​ទទួល​បាន​ការ​គាំទ្រ​ពីកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃស្វីសខនថាក់ ក្នុងគោលបំណង ដើម្បី​ពង្រឹង​យន្ត​ការ​ការ​គ្រប់គ្រង អភិបាលកិច្ច ក្រមប្រតិបត្តិ (PTB) និងការសម្របសម្រួល​នៃការ​អនុវត្ត​ការងារ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីមន្ទីរពាក់ព័ន្ធ និង​កសាង​ភាព​ជាដៃ​គូ​វិស័យឯកជន ឧស្សាហកម្ម​ក្នុង​ខេត្ត​ព្រម​ទាំង​ចូល​រួម​សម្រេច​គោល​នយោបាយជាតិ ស្តីពី​ការ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ និងលទ្ធផលសម្រេចបានកន្លងមក និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី ភាពជាអ្នកដឹកនាំ និងយន្តការគ្រប់គ្រង នៃការ អនុវត្តផែនការប្រតិបត្តិ កន្លងមក និង​ចែក​រំលែក​បទពិសោធន៍ ភាពជាអ្នកដឹកនាំ យន្តការគ្រប់គ្រង ដ៏មាន ប្រសិទ្ធិភាព និង​ស័​ក​សិទ្ធិភាព ។

ក្នុងនោះដែរ លោក អ៊ុក សំសុវត្យា សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅដល់​ស្វីស​ខន​ថាក់ តាមរយៈកម្មវិធី អភិវឌ្ឍន៍ជំនាញ(SDP) ដែលតែងតែឧ​បត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ជំនាញ​របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសគាំទ្រដល់ DGTVET នាពេលកន្លងមក និងពេលបន្តបន្ទាប់ទៅមុខទៀត និងសូមអរគុណ​ដល់​រដ្ឋបាល​ខេត្តពោធិ៍សាត់​ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលានេះ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុក សំសុវត្យា សូម​ឲ្យ​ភាគី​ពាក់ព័ន្ធត្រូវជួយផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ ពាក់ព័ន្ធ ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យចំនួន ១,៥ លាននាក់របស់រាជរដ្ឋាភិបាល ប្រសិនបើគ្រួសារក្រីក្រមួយ មានកូន​៣នាក់ មកចូលរៀនអាហារូបករណ៍វិជ្ជាជីវៈ និងបច្ចេកទេសវគ្គខ្លី គឺទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែពីរាជរដ្ឋាភិបាលទាំង៣នាក់ ហើយសម្រាប់​គ្រួសារ​គាត់​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាលតាមរយៈបណ័ក្រីក្រគឺនៅតែទទួលបានដដែល ។

សិក្ខាសាលារយៈពេល២ថ្ងៃនេះ អង្គសិក្ខាសាលា​ក៏​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​រោងចក្រ​ដំឡើង​រថយន្ត Ford នៅតំបន់សេដ្ឋកិច្ចខេត្តពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរផងដែរ ដើម្បីឲ្យ​គណៈកម្មាធិការ​បណ្តុះ​បណ្តាលតាមបណ្តាលខេត្តភូមិភាគឦសាន ភ្ជាប់ទំនាក់ទំនង និង វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត ជាពិសេសស្វែងយល់ពីបទពិសោធន៍ អំពីកិច្ចសហការ​ដ៏​ល្អរ​វៀង​រោង​ចក្រ​ដំឡើង​រថយន្ត Ford និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ លើការ​បណ្តុះ​បណ្តាល​ជំនាញ និងផ្តល់ឱកាសការងារ ជូនដល់យុវជនក្នុងខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្ន​ក្នុង​រោង​ចក្រ​ដំឡើង​រថយន្ត Ford មានបុគ្គលិកភាគច្រើនជាយុវជនក្នុងខេត្ត និងភាគច្រើនជាសិស្សចេ​ញ​ពីវិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តពោធិ៍សាត់ ៕អត្ថបទ៖ ពៅ ភិរុណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm