
នគរបាលនៅក្នុងប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដាក់កសិករកំពុងតវ៉ារាប់ពាន់នាក់ នៅថ្ងៃពុធនេះ ដែលត្រៀមដង្ហែរបាតុកម្មឆ្ពោះទៅកាន់ រដ្ឋធានី ញូវ ដេលី ដើម្បីដាក់សម្ពាធសម្រាប់ការទទួលបានតម្លៃកសិផលផលកាន់តែប្រសើរជាងនេះ ដូចដែលត្រូវបានសន្យាមកកាន់ពួកគេកាលពីឆ្នាំ២០២១។
នៅកន្លែងប្រមូលផ្តុំគ្នា បានបង្ហាញអ្នកតវ៉ាមួយចំនួន កំពុងពាក់ម៉ាស់ការពារឧស្ម័ន ដើម្បីទប់ទល់ឧស្ម័នបង្ហៀរទឹកភ្នែក ដែលនគរបាល បានប្រើប្រាស់ និងបំបែកក្រុមអ្នកតវ៉ា។
កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ សំណើរបស់រដ្ឋាភិបាលគាំទ្រតម្លៃអប្បបរមា ចំពោះកសិករ ដែលធ្វើពិពិធកម្មកសិផលរបស់ពួកគេដើម្បីដាំកប្បាស សណ្តែកបាយ សណ្តែកខ្មៅ សណ្តែកក្រហម និងពោត ត្រូវបានក្រុមអ្នកតវ៉ាច្រានចោល ដែលពួកគេចង់បានគ្រាប់ធញ្ញជាតិបន្ថែមច្រើនមុខជាងនេះ។
ប្រជាកសិករ ភាគច្រើន មកពីរដ្ឋពុនចាប ភាគខាងជើង បានបង្កើតប្លុកអ្នកបោះឆ្នោតដ៏មានឥទ្ធិពល ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi មិនអាចទប់ស្កាត់បានចំពោះកំហឹង នៅមុនការបោះឆ្នោតសកល ដែលកំណត់កាលបរិច្ឆេទ នៅខែឧសភាខាងមុខ។