
អ៊ីស្រាអែល បានបដិសេធរបាយការណ៍ដែលថា មេដឹកនាំក្រុមហាម៉ាស និងបងប្រុសរបស់ខ្លួន ប្រហែលជា បានរត់គេចខ្លួនជាមួយចំណាប់ខ្មាំងមួយចំនួន ចូលទៅក្នុងវាលខ្សាច់ស៊ីណៃរបស់ប្រទេសអេហ្ស៊ីប។
ប្រភពសន្តិសុខនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា មន្ត្រីអ៊ីស្រាអែលជឿថា លោកយ៉ាយ៉ា Yahya និង ម៉ូហាមេដ ស៊ីនវ៉ា (Mohammed Sinwar) បានភៀសខ្លួនតាមរូងក្រោមដី ដោយប្រើចំណាប់ថ្នូរជាខែលការពារមនុស្ស។
កងទ័ពអ៊ីស្រាអែល បានបដិសេធរបាយការណ៍ដែលបានធ្វើឡើងក្នុងសារព័ត៌មាន Elaph ដោយនិយាយថាខ្លួនមិនមានព័ត៌មានណាមួយអំពីមេដឹកនាំក្រុមហាម៉ាស ដែលបានរត់គេចខ្លួននោះទេ។
ការរំពឹងទុកអំពីការដឹកនាំរបស់ក្រុមហាម៉ាស និងកន្លែងលាក់ខ្លួនរបស់ចំណាប់ថ្នូរ កំពុងកើនឡើង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ប៉ុន្តែអ៊ីស្រាអែល នៅតែប៉ាន់ស្មានថា ចំណាប់ថ្នូរ១៣៤នាក់ដែលនៅសល់ គឺស្ថិតនៅក្នុងតំបន់ហ្កាហ្សា។
លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា សមាជិកក្រុមហាម៉ាស លែងមានជំនឿទុកចិត្តលើការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំរបស់ពួកគេ ក្នុងសង្គ្រាមទៀតហើយ។