UN ដាក់ទណ្ឌកម្មលើមនុស្ស ៦នាក់នៃក្រុមឧទ្ទាមនៅកុងហ្គោ ខណៈការប្រយុទ្ធគ្នាកើនឡើងខ្លាំង នៅភាគខាងកើត

2024/02/21 03:28:47 pm        191

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) បានដាក់ទណ្ឌកម្មមនុស្ស ៦នាក់មកពីក្រុមប្រដាប់អាវុធចំនួន៥ នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ខណៈដែលការប៉ះទង្គិចគ្នាដោយហិង្សា កើនឡើងខ្លាំងនៅក្នុងតំបន់នេះ រវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម M23 ដឹកនាំដោយក្រុមជនភាគតិច Tutsi ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា។

ភ្លើងសង្គ្រាមដែលអូសបន្លាយជាច្រើនទសវត្សរ៍មកហើយនោះ បានបង្កើនហានិភ័យកាន់តែខ្ពស់នៃការមានជម្លោះយ៉ាងខ្លាំងក្លា រវាងកុងហ្គោ និងរ៉្វាន់ដា ដែលការប៉ះទង្គិចនោះអាចមានពាក់ព័ន្ធដល់កម្លាំងនៃប្រទេសជិតខាង និងក្នុងតំបន់ ដែលរួមមានអាហ្វ្រិកខាងត្បូង ប៊ូរុនឌី អ៊ូហ្គង់ដា តង់ហ្សានី និងម៉ាឡាវី។

នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស កាលពីថ្ងៃអង្គារនោះ លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានប្រាប់ថា៖ «សហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹងនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងសន្តិភាពយូរអង្វែង សម្រាប់ប្រជាជនកុងហ្គោទាំងអស់។ រ៉្វាន់ដា និង DRC ត្រូវតែដើរចេញពីមាត់ជ្រោះនៃសង្រ្គាម»។

គណៈកម្មាធិការទណ្ឌកម្ម DRC របស់ក្រុមប្រឹក្សាសន្តិសុខ បានដាក់ទណ្ឌកម្មលើការទិញដូរអាវុធ ការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ចំពោះមេដឹកនាំ ២រូប រួមជាមួយកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) មេដឹកនាំម្នាក់មកពីក្រុមប្រដាប់អាវុធ Twirwaneho និងបុគ្គលម្នាក់មកពីក្រុមឧទ្ទាមនៃសម្ព័ន្ធប្រជាជនជាតិ ដើម្បីអធិបតេយ្យភាពកុងហ្គោ (CNPSC)៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am