
អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃងង្គារបានបណ្តាលឲ្យមនុស្ស៦នាក់រងរបួស នៅក្នុងតំបន់លំនៅឋានក្រាម៉ាតូស (Kramatorsk) នៅចុងខាងត្បូងតំបន់ដូននេត។
ក្រុមពន្លត់ភ្លើង ត្រូវបានគេមើលឃើញកំពុងធ្វើការនៅឯកន្លែងរងការវាយប្រហារពីមីស៊ីលដែលបានធ្លាក់ចំស្ថានីយទឹកស្អាតក្នុងក្រុងក្រាម៉ាតូស នៅម៉ោងប្រមាណជា៨យប់ដែលជាក្រុងមួយ នៅជិតសមរភូមិក្នុងតំបន់ដូនេត។
បង្អួច និងផ្នែកខាងក្នុងហាងក្នុងអគារផ្ទះល្វែង ក្បែងផ្លូវនៃកន្លែងវាយប្រហារនោះ ក៏បានខូចខាតផងដែរ៕
អ្នកសារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ការរៀបរាប់របស់អ៊ុយក្រែនដោយឯករាជ្យបានទេ៕