
ប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោកហ្សង់ មីឈែល សាម៉ាលូកុនដេ(Jean-Michel Sama Lukonde) បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ បង្កឲ្យមានការរំលាយចោលរដ្ឋាភិបាលរបស់លោក។
លោក នាយករដ្ឋមន្ត្រី បានដាក់ជូនលិខិតលាលែងពីតំណែងរបស់លោក ទៅកាន់ប្រធានាធិបតី លោកហ្វីលិក ស្សីសេកេឌី(Felix Tshisekedi) រយៈពេល៨ថ្ងៃ បន្ទាប់ពីសុពលភាពនៃអាណត្តិរបស់លោកក្នុងនាមជាមេដឹកជាតិនាំលំដាប់ទី២ ហើយលោកនឹងចូលរួមជាមួយសភា ជាសមាជិកម្នាក់របស់សភា។
លោកប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតកាលពីថ្ងៃអង្គារថា ការលាលែងពីតំណែងរបស់លោក ត្រូវបានទទួលយក។ ប៉ុន្តែទោះជាយ៉ាងណា លោកប្រធានាធិបតី បានស្នើឲ្យរដ្ឋាភិបាលបន្តដោះស្រាយកិច្ចការនាពេលបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។
វាមិនច្បាស់នោះទេ ពីមូលហេតុលាលែងពីតំណែងរបស់លោក Lukonde ។ លោក Lukonde ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី របស់ប្រទេសអាហ្វ្រិកកណ្តាលដែលសម្បូររ៉ែមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១។