កាកបាទក្រហមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍបណ្តាញយុវជន

2024/02/22 12:25:43 am        99

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។ 

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា, គ្រប់គ្រងដោយក្រុមការងារគាំទ្រ ដែលមានគ្នាចំនួន ១៥រូប ដឹកនាំដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងមានក្រុមអ្នកសម្របសម្រួល ចំនួន២២រូប ដោយដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ដល់ទី២៣ខែកុម្ភៈ និងមានសិក្ខាកាមជាទីប្រឹក្សា, ប្រធាន និងអនុប្រធានក្លឹបយុវជន មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៧៥រូប។

តាមរបាយការណ៍របស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ឱ្យដឹងថា «វគ្គបណ្តុះបណ្តាលនេះ ចែកចេញជា ៣ផ្នែកគឺ៖ ផ្នែកទី១ និយាយពីប្រវត្តិចលនាអន្តរជាតិ, ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា, ផ្នែកទី២ គឺការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងផ្នែកទី៣ មូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋម។ ផ្នែកទាំង៣នេះ គ្របដណ្តប់ដំណើរការវគ្គ ថ្ងៃទី១និងថ្ងៃទី២ តាមរយៈការធ្វើបទបង្ហាញដោយអ្នកសម្របសម្រួល។ ចំណែកថ្ងៃទី៣ គឺការអនុវត្តជាក់ស្តែង នៃដំណើរការវគ្គសម្រាប់បណ្តុះបណ្តាលបន្ត ដល់យុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ក្នុងវគ្គនេះ ក៏មានធ្វើតេស្តមុនវគ្គ និងពេលបញ្ចប់វគ្គ រួមទាំងការវាយតម្លៃផងដែរ។» លោកជំទាវ បានបញ្ជាក់ទៀតថា ថ្វីត្បិតក្រុមការងារបានយកចិត្តទុកដាក់ក្នុងការចងក្រងបទបង្ហាញឱ្យខ្លីខ្លឹម ស្របតាមពេលវេលាក៏ដោយ ក៏ក្រុមការងារ នៅតែរំពឹងលើការផ្តល់មតិយោបល់ បំពេញបង្គ្រប់ និងបន្ថែមគុណភាព លើកម្រងឯកសារ សម្រាប់បណ្តុះបណ្តាលលើកនេះ សម្រាប់ជាគុណប្រយោជន៍ នៃវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ និងសម្រាប់មុខការអភិវឌ្ឍបណ្តាញយុវជន កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

មានប្រសាសន៍បើកវគ្គនេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ក្រើនរំឮកដល់អ្នកសម្របសម្រួល និងសិក្ខាកាមទាំងអស់ ត្រូវយកឱកាសរយៈពេល៣ថ្ងៃនេះ សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ដែលមានគុណភាព សម្រាប់ទៅបន្តអប់រំយុវជន នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន។ ជាងនេះទៅទៀត ក្នុងរយៈពេលសិក្សានេះ យើងត្រូវគិតគូររិះរកវិធី អំពីការធ្វើយ៉ាងណារក្សានិរន្តរភាពបណ្តាញយុវជន ព្រោះថាគ្រឹះស្ថានឧត្តមសិក្សា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលមួយ ដែលជាស្ពានចម្លងយុវជនកាកបាទក្រហមកម្ពុជា ពីថ្នាក់វិទ្យាល័យមកសាកលវិទ្យាល័យ ដែលយើងត្រូវស្វែងយល់ ពីការបន្តនិរន្តរភាពជីវភាពរបស់ពួកគេ។ 

ជាការពិត ការងារស្នូលរបស់យុវជន គឺការសិក្សាពីជំនាញនិងចំណេះដឹង តែការរួមជីវភាពជាយុវជនកាកបាទក្រហមកម្ពុជា គឺជាការងារបន្ថែមរបស់ប្អូនៗ ហើយការងារនេះ គឺមានតម្លៃធំធេងណាស់ សម្រាប់យុវជននៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ជាសក្ខីភាពយើងសង្កេតឃើញថា រាល់កម្មវិធីធំៗរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងក្រោមជាតិ តែងមានវត្តមានយុវជនកាកបាទក្រហមកម្ពុជា ចូលរួមគ្រប់សកម្មភាពទាំងអស់ ដែលនេះ ជាមោទនភាពមួយសម្រាប់សាកលវិទ្យាល័យនីមួយៗ ហេតុដូច្នេះការបង្កើតក្លឹបយុវជន មិនត្រឹមតែមានឈ្មោះនោះទេ ប៉ុន្តែត្រូវមានសកម្មភាពជាប្រចាំរបស់យុវជនផងដែរ ព្រោះថា យុវជនគឺជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍ តាមរយៈការពង្រឹងវប្បធម៌នៃការចែករំលែក, វប្បធម៌មិត្ត-អប់រំ-មិត្ត និងមិត្ត-ជួយ-មិត្ត៕

អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm