នាយករដ្ឋមន្រ្តីបារាំងសន្យាបង្កើតច្បាប់ថ្មីការពារដល់ប្រាក់ចំណូលរបស់ប្រជាកសិករ

2024/02/22 01:17:05 am        151

នាយករដ្ឋមន្រ្តីបារាំងលោក Gabriel Attal បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកនឹងរៀបចំច្បាប់ថ្មីនៅរដូវក្តៅនេះ ដើម្បីការពារល្អប្រសើរជាងនេះដល់ប្រាក់ចំណូលរបស់ប្រជាកសិករ និងពង្រឹងគោលជំហររបស់ពួកគេ ក្នុងកិច្ចចរចាជាមួយក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនលក់ទំនិញប្រើប្រាស់ ។

លោក Attal បានប្រកាសបែបនេះ ពេលធ្វើបច្ចុប្បន្នភាពច្បាប់ថ្មី Egalim នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមប្រជាកសិករខឹងសម្បារ មុនពិព័រណ៍ពាណិជ្ជកម្មកសិកម្មដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។

គួរឲ្យដឹងថា បាតុកម្មបានផ្ទុះនៅតាមបណ្តាប្រទេសជាច្រើនក្នុងអឺរ៉ុប រួមទាំងនៅបែលហ្ស៊ិក ក្រិក និងអាល្លឺម៉ង់ ធ្វើឲ្យមានភាពតានតឹងជុំវិញផលប៉ះពាល់ដល់ការធ្វើកសិកម្មបណ្តាលមកពីកិច្ចខិតខំរបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។

នៅប្រទេសបារាំង ប្រជាកសិករ បានផ្អាកការតវ៉ាភាគច្រើនរបស់ពួកគេ បន្ទាប់ពីមានការបិទផ្លូវហាយវ៉េ និងការសន្យាចំពោះវិធានការថ្មីរបស់លោក Attal កាលពីថ្ងៃទី ១ ខែកុម្ភៈ ។

ប៉ុន្តែក្រុមកសិករដែលនិយាយថា ពួកគេពុំទទួលបានការចំណាយគ្រប់គ្រាន់ និងវ័ន្តក.ដោយសារពន្ធ ច្បាប់បរិស្ថាន និងប្រឈមការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស បានជំរុញឲ្យរដ្ឋាភិបាលបង្ហាញលទ្ធផលដំបូងនៃវិធានការសង្រ្គោះបន្ទាន់របស់ពួកគេ មុនពិព័រណ៍ពាណិជ្ជកម្មកសិកម្ម ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm