
ការដណ្តើមបានគ្រប់គ្រងទីក្រុងភាគខាងកើតអ៊ុយក្រែន Avdiivka របស់រុស្ស៊ី បានធ្វើឲ្យមនុស្សមចាស់ភាគច្រើន ដែលស្ថិតក្រោមការវាយប្រហារឥតឈប់ឈរអស់រយៈពេលជាច្រើនខែមកហើយនោះ ចាកចេញពីទីក្រុងក្បែរៗនោះ ។
បើទោះបីជាស៊ាំនឹងការមើលឃើញសង្កាត់ក្លាយជាគំនរបាក់បែកយ៉ាងណាក្តី មនុស្សចាស់ទាំងអស់នេះបច្ចុប្បន្នបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ស្របពេលដែលខ្សែត្រៀមមុខចម្ងាយ ១ពាន់គ.ម ក្នុងសង្រ្គាមរយៈពេលជិត ២ឆ្នាំកន្លងមកនេះ កាន់តែខិតជិតគ្នាជាងមុន ។
លោកយាយ Maryna Batrak បានជំនះអាកាសធាតុត្រជាក់ខ្លាំង និងឡើងលើរថយន្តក្រុមរង់ចាំនៅក្រៅផ្ទះរបស់គាត់ ដើម្បីដឹកគាត់ទៅកាន់ស្ថានីយ៍រថភ្លើងនៅទីក្រុង Pokrovsk ។
ផ្ទះល្វែងរបស់លោកយាយ Batrak រងការបំផ្លិចបំផ្លាញ ។ លោកយាយនិយាយថា សង្រ្គាមរយៈពេល ២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យសាលារៀន សាលាមតេយ្យសិក្សា មហាវិទ្យាល័យ និងមន្ទីរពេទ្យសម្ភព ក្លាយជាគំនរបាក់បែក ។
ដោយឡែក លោកយាយ Valentyna Kitush ដែលឱបអ្នកជិតខាងរបស់គាត់ទាំងទឹកភ្នែកពេលគាត់ឡើងលើរថយន្ត និយាយថា ការដណ្តើមបានគ្រប់គ្រងទីក្រុង Avdiivka ក្រោយទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ចាប់តាំងពីខែតុលារហូតមក ធ្វើឲ្យពួកយើងលែងតស៊ូបានទៀតហើយ ៕