
ការិយាល័យប្រធានាធិបតីប៉ូឡូញ បាននិយាកាលពីថ្ងៃទី២០ ខែកុម្ភៈថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានចុះហត្ថលេខាលើច្បាប់មួយស្តីពីការការពារជនភៀសខ្លួនអ៊ុយក្រែន ដោយបន្តភាពស្របច្បាប់នៃការស្នាក់នៅរបស់ពួកគេ ចាប់ពីថ្ងៃទី៤ ខែមីនាដល់ថ្ងៃទី៣០ ខែមិថុនា។
ប្រទេសប៉ូឡូញ បានទទួលយកប្រជាជនអ៊ុយក្រែនប្រហែល មួយលាននាក់ ដែលបានភៀសខ្លួនពីសង្គ្រាមរុស្ស៊ីដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសទាំងអស់។ អង្គការសហប្រជាជាតិ កត់ត្រាជនភៀសខ្លួនប្រមាណ៦លាននាក់ ដែលរស់នៅបរទេស ដោយសារការឈ្លានពានរបស់រុស្ស៊ី។
យោងតាមច្បាប់នេះ ជនភៀសខ្លួនអ៊ុយក្រែន ក៏អាចបន្តប្រើប្រាស់អគារដែលពួកគេរស់នៅ ហើយសុពលភាពនៃឯកសាររបស់ពួកគេ ត្រូវបានពន្យារពេល។
ច្បាប់នេះដែរ ក៏អនុញ្ញាតឲ្យវេជ្ជបណ្ឌិតអ៊ុយក្រែន ទន្តពេទ្យ គិលានុបដ្ឋាយិកា និងឆ្មប បន្តធ្វើការនៅប្រទេសប៉ូឡូញ រហូតដល់ថ្ងៃទី៣០ ខែមិថុនា។
ច្បាប់នេះ គឺផ្អែកលើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្តការការពារជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។ ឥឡូវនេះ រដ្ឋាភិបាលប៉ូឡូញ ត្រូវបានគេរំពឹងថា នឹងរៀបចំវិសោធនកម្មបន្ថែមទៀត ដើម្បីពន្យារពេលវិធានការនេះ កាលពីខែមិថុនា។