អណ្ដាតភ្លើងត្រូវបានគេឃើញកំពុងឆេះនៅតំបន់ហ្កាហ្សាមួយថ្ងៃបន្ទាប់ពីអាមេរិកប្រើសំឡេងវ៉េតូ ទៅលើបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស

2024/02/22 01:21:06 am        214

អណ្ដាតភ្លើងបានឆាបឆេះជាបន្ដបន្ទាប់នៅតំបន់ហ្កាហ្សានៅព្រឹកថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិស្ដីពីសង្រ្គាម

អ៊ីស្រាអែល-ហាម៉ាស ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់។

ការផ្ទុះបានកើតឡើងនៅម៉ោង៦:៣៧នាទី បន្ទាប់មកមានសំណុំផ្សែងហុយពីលើ តំបន់ហ្កហ្សា ក៏ដូចជាគេឃើញចេញពីភាគខាងត្បូង ខណៈការប្រយុទ្ធគ្នានៅតែបន្ដនៅទូទាំងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននោះ។

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រើសំឡេងវ៉េតូលើកទីបីចំពោះពង្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដោយរារាំងការទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់ ខណៈខ្លួនបែរជាជំរុញស្ថាប័នដែលមានសមាជិក១៥ប្រទេសឲ្យផ្ដោតទៅលើ សេចក្ដីសម្រេចដែលប្រជែងគ្នាដោយអំពាវនាវឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយ ដែលទាក់ទងនឹងការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនោះ។

យោងតាកការបូកសរុបរបស់អ៊ីស្រាអែលបានអោយដឹងថា សង្រ្គាមបានចាប់ផ្ដើមនៅពេលដែលក្រុមអ្នកប្រយុទ្ធមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កហ្សានោះ បានវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្សចំនួន២៥៣នាក់ធ្វើជាចំណាប់ថ្នូ។ ជាការសងសឹកវិញ អ៊ីស្រាអែលបានបើកការវាយប្រហារដោយយោធាទៅលើតំបន់ហ្កាហ្សា ដែលអាជ្ញាធរសុខាភិបាលនិយាយថា បានសម្លាប់មនុស្សអស់ជិត ២៩.០០០នាក់ ជាមួយនឹងសពរាប់ពាន់នាក់ទៀតត្រូវគេព្រួយបារម្ភថា អាចស្លាប់នៅក្រោមកម្ទេទថ្ម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm