
នៅថ្ងៃពុធនេះ យន្តហោះចម្បាំងជំនាន់ទី ៥លើកដំបូងរបស់ទួរគី បានបញ្ចប់ការហោះហើររបស់ខ្លួន ដែលជាផ្នែកមួយនៃការការធ្វើឲ្យល្អប្រសើរឡើងកងកម្លាំងអាកាសរបស់ពួកគេ ។
ទួរគីដែលជាប្រទេសសមាជិកអង្គការណាតូ បានចាប់ផ្តើមគម្រោង TF-X របស់ខ្លួន ដើម្បីផលិតយន្តហោះចម្បាំងជាតិកាលពីឆ្នាំ ២០១៦ ។
ក្រុមហ៊ុនអាកាសចរណ៍ទួរគី TUSAS បានចុះហត្ថលេខាជាមួយក្រុមហ៊ុន BAE Systems របស់អង់គ្លេសក្នុងតម្លៃ ១២៥លានដុល្លារកាលពីឆ្នាំ ២០១៧ ដើម្បីផលិតយន្តហោះចម្បាំងជំនាន់ទី ៥ KAAN ។
ក្រុមហ៊ុន TUSAS បានចែករំលែកវីដេអូឃើញយន្តហោះចម្បាំង KAAN ហោះឡើង និងចុះចតនៅមូលដ្ឋានទ័ពអាកាស ស្ថិតនៅភាគខាងជើងទីក្រុងអង់ការ៉ា ។
យន្តហោះចម្បាំងថ្មីនេះ ដំណើរការដោយម៉ាស៊ីនភ្លោះ General Electric F-110 ដែលត្រូវបានប្រើប្រាស់ផងដែរនៅលើយន្តហោះចម្បាំងជំនាន់ទី ៤ Lockheed Martin F-16 ៕