នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់កសិករឥណ្ឌាដែលដើរក្បួនសំដៅរដ្ឋធានី

2024/02/21 06:29:01 pm        363

មន្ត្រីនគរបាលនៅប្រទេសឥណ្ឌា នាថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នេះ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការតវ៉ារបស់កសិករ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះបានចាប់ផ្ដើមការហែក្បួនឡើងវិញសំដៅទៅកាន់រដ្ឋធានី ជាមួយរថយន្តស្ទូច និងគ្រឿងចក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ជុំវិញការធានាតម្លៃសម្រាប់ផលិតផលរបស់ពួកគេ មិនអាចបំបែកភាពទាល់ច្រកបាន។

ដើម្បីកុំឲ្យផ្សាភ្នែកដោយសារឧស្ម័ន និងសំណុំផ្សែង កសិកររាប់ពាន់នាក់ ដែលខ្លះមានពាក់ម៉ាស់របស់ពេទ្យ បានសំដៅរត់ទៅវាលស្រែ នៅជុំវិញកន្លែងប្រមូលផ្តុំលើផ្លូវហាយវេមួយចម្ងាយប្រហែល ១២៥ម៉ាយល៍ (២០១,១៦៨គីឡូម៉ែត្រ) នៅភាគខាងជើងនៃរដ្ឋធានីញូវដេលី។

គួរបញ្ជាក់ដែរថា វិធានការរបស់នគរបាលនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានផ្តល់នូវសំណើថ្មី ដើម្បីឲ្យចាប់ផ្ដើមការចរចារឡើងវិញ ពាក់ព័ន្ធនឹងការទាមទាររបស់កសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Arjun Munda បានជំរុញឲ្យកសិករដោះស្រាយទុក្ខលំបាករបស់ពួកគេតាមរយៈការចរចាពិភាក្សាគ្នា។

កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ក្រុមកសិករបានច្រានចោលសំណើពីមុនរបស់រដ្ឋាភិបាល សម្រាប់កិច្ចសន្យារយៈពេល ៥ឆ្នាំ និងការធានានូវតម្លៃគាំទ្រចំពោះផលិតផលកសិផលនានា ដូចជាពោត កប្បាស និងគ្រាប់ធញ្ញជាតិផ្សេងទៀត។

កសិករដែលភាគច្រើនមកពីរដ្ឋ Punjab ភាគខាងជើង បាននិងកំពុងទាមទារឲ្យទទួលបានតម្លៃខ្ពស់ជាងមុន ដែលត្រូវបានគាំទ្រដោយច្បាប់ សម្រាប់ដំណាំកសិកម្មរបស់ពួកគេ។ ពួកគេបង្កើតបាននូវប្លុកអ្នកបោះឆ្នោតដ៏មានឥទ្ធិពល ដែលធ្វើឲ្យលោក Modi មិនអាចបង្ហាញអារម្មណ៍ខឹងសម្បាបាន ព្រោះវានឹងជះឥទ្ធិពលនៅមុនការបោះឆ្នោតសកល ដែលគ្រោងនឹងកើតឡើងនៅខែឧសភា៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am