
អេហ្ស៊ីប និយាយប្រាប់សវនាការតុលាការពិភពលោកនៅថ្ងៃពុធនេះក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ថា គ្មានសន្តិភាពនោះទេនៅតំបន់មជ្ឈិមបូព៌ា លុះត្រាតែសិទ្ធិសេរីភាពរបស់ជនប៉ាឡេស្ទីន ត្រូវបានការពារ និងបានថ្កោលទោសការកាន់កាប់របស់អ៊ីស្រាអែល ។
តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែលជាតុលាការពិភពលោក ត្រូវបានស្នើសុំកាលពីឆ្នាំ ២០២២ដោយមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ឲ្យចេញទស្សនៈមិនជាប់កាតព្វកិច្ចលើផលវិបាកស្របច្បាប់នៃការកាន់កាប់របស់អ៊ីស្រាអែល ។
អ៊ីស្រាអែលដែលពុំបានចូលរួមមហាសន្និបាតនោះ និយាយថា សេចក្តីអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរដែលមានការជាប់ពាក់ព័ន្ធរបស់តុលាការពិភពលោក អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រេចការតាំងលំនៅនិគមន៍ដែលបានចរចា ។
រដ្ឋជាង ៥០ នឹងបង្ហាញការជំទាស់របស់ពួកគេរហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ៕