រដ្ឋមន្ត្រីក្រសួងការងារ ស្វែងយល់ពីការបណ្តុះបណ្តាលសិក្ខាកាមតាមបែបស្តង់ដារជប៉ុនរបស់មន្ទីរពេទ្យសាន់រ៉ាយស៍នៅកម្ពុជា

2024/02/22 03:45:02 am        134

ភ្នំពេញ÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃមន្ទីរពេទ្យសាន់រ៉ាយរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់ពីការបណ្តុះបណ្តាល និងការចុះកម្មសិក្សារបស់មន្ទីរពេទ្យដល់និស្សិតកម្ពុជា។

ក្រោយការស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី លោក KAMATA Keiya ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនសាន់រាយ បានរាយការណ៍ពីសកម្មភាពរបស់ខ្លួនដែលធ្វើសកម្មភាពរយៈពេល៧ឆ្នាំនៅកម្ពុជាលើសេវាកម្មសុខាភិបាល។ នាយកប្រតិបត្តិរូបនេះ បានបន្តលើកឡើងពីការបណ្តុះបណ្តាលបុគ្គលិក និងសិក្ខាកាមកម្ពុជាដែលមន្ទីរពេទ្យបានទទួលបណ្តុះបណ្តាលនៅក្នុងប្រទេស និងការបណ្តុះបណ្តាលនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ដែលមន្ទីរពេទ្យបានធ្វើសកម្មភាពតាមរូបភាពផ្សេងៗក្នុងសង្គម ជាពិសេសការបណ្តុះបណ្តាលជំនាញតាមរយៈកម្មសិក្សាដល់ និស្សិតកម្ពុជាឱ្យទទួលបានជំនាញ សីលធម៌ និងវប្បធម៌ធ្វើការបែើបទំនើបរបស់ជប៉ុនផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុវត្តតាមកាតព្វកិច្ចរបស់មន្ទីរពេទ្យជប៉ុននៅកម្ពុជាក្នុងនាមជាវិស័យឯកជន ដែលអនុឡោមទៅតាមច្បាប់ការងារដែលបានចែងស្តីពីកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលជាកិច្ចការងារអាទិភាពមួយរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ និងជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍របស់សម្តេចធិបតីមកកាន់ក្រសួងការងារដែលមានគោលបំណងផ្តល់ការហ្វឹកហ្វឺន និងបំពាក់បំប៉នជំនាញធ្វើដល់សិស្ស និស្សិតលើការងារជាក់ស្តែង និងឱកាសទទួលបានការងារធ្វើទៀតផង៕ដោយ ÷ វិចិត្រ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm