អ្នកស្រុកតំបន់ហ្កាហ្សា និយាយថា ក្នុងក្រុងរ៉ាហ្វា មិនមានកន្លែងសុវត្ថិភាពទេ

2024/02/22 04:37:51 am        234

មន្រ្ដីសុខាភិបាល បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ បានរត់ទៅកាន់កន្លែងកើតហេតុជាទីដែលលំនៅឋាននៃគ្រួសាររបស់លោកអាប៊ូ អាល់នួរ(Abu al-Noor បានរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅពេលយប់ នៅកណ្ដាលក្រុងរ៉ាហ្វាដែលបានសម្លាប់មនុស្ស៨នាក់។

ហានី សាលេម (Hani Salem)ជាអ្នកស្រុកនៅក្បែរលំនៅឋាននោះ បាននិយាយថា មិនមានកន្លែងសុវត្ថិភាពទេក្នុងក្រុងរ៉ាហ្វា ប្រជាជនកំពុងបាត់បង់ទីជម្រកក្នុងក្រុងរ៉ាហ្វា ពោលគឺអ្នកគ្រប់គ្នានៅជុំវិញយើង និងជិតខាងរបស់យើងកំពុងបាត់បង់ទីជម្រក ប៉ុន្ដែក្រុងរ៉ាហ្វាក៏មិនមានកន្លែងសុវត្ថិភាពដែរ។

មន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា នៅពេលយប់ចូលមកដល់ ការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលពីរលើកក្នុងក្រុងរ៉ាហ្វា បានសម្លាប់មនុស្ស៦នាក់នៅកន្លែងជ្រកកោនចុងក្រោយរបស់អ្នកស្រុកហ្កាហ្សា ក្នុងមានពីរនាក់ដែលកំពុងធ្វើដំណើរតាមរថយន្ដផងដែរ។ ដោយឡែក គ្រូពេទ្យបឋមសង្គ្រោះ បាននិយាយថា មនុស្ស១២នាក់ បានស្លាប់ភាគច្រើនក្នុងចំណោមពួកគេ បានស្លាប់ ក្នុងអំឡុងពេលវាយប្រហារតាមអាកាសលើផ្ទះមួយខ្នងក្នុងក្រុង ដេ អាល់បាឡាស់។

សង្រ្គាមបានធ្វើមនុស្សភាគច្រើនក្នុងចំណោមមនុស្សតំបន់ហ៊ុមព័ទ្ធ២,៣លាននាក់ បាត់បង់ទីជម្រក ហើយក្នុងចំណោមពួកគេទាំងនោះ ឥឡូវនេះ កំពុងរស់នៅក្នុងជម្រករបស់អង្គការសហប្រជាជាតិ ឬសំពត់តង់ និងប្រកាសកាតុងនៅចុងខាងត្បូងតំបន់ហ៊ុមព័ទ្ធ និងនៅព្រំដែនជាប់ប្រទេសអេហ្ស៊ីប។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្ដីថ្លែងការនៅថ្ងៃពុធនេះថា ជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់សរុបទាំងអស់មានចំនួន ២៩.៣១៣នាក់ និង៦៩.៣៣៣នាក់ទៀត បានរងរបួស ដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាតាំងពីថ្ងៃទី៧តុលាមកម៉្លេះ៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm