
នៅថ្ងៃពុធនេះ ក្រុមនគរបាលអ៊ីតាលី ចាប់ខ្លួនក្រុមអ្នកជួញដូរមនុស្សច្បាប់ ១២នាក់ សម្រាប់ការរៀបចំបញ្ជូនជនអន្តោប្រវេសន៍យ៉ាងហោច ៧៣នាក់ ចេញពីប្រទេសទុយនីស៊ី ទៅកាន់អឺរ៉ុប ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យទាំនេះ បានធ្វើដំណើរតាមទូកល្បឿនលឿន ទៅកាន់គោលដៅនៅទីក្រុង Marsala ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចកោះ Sicily និងដឹកមនុស្ស ២០នាក់ ដែលម្នាក់ក្នុងតម្លៃ ៦ពាន់អឺរ៉ូ ។
ពួកគេបន្តថា ពួកគេបានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ១៩នាក់ និងចាប់ខ្លួនបុរស ៨នាក់សម្រាប់ការសម្របសម្រួលការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះរហូតមក ជនអន្តោប្រវេសន៍ខុសច្បាប់ ៤.២៤៧នាក់ បានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសអ៊ីតាលី ៕