
នាយករដ្ឋមន្រ្ដីក្រិក លោក គីរៀកូស មីតសូតាគីស (Kyriakos Mitsotaki) នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការបម្លាស់ទី និងការធ្វើអន្តោប្រវេសន៍រវាងប្រទេសទាំងពីរ។
លោកមីតសូតាគីស ត្រូវបានទទួលស្វាគមន៍នៅក្នុងពិធីមួយនៅឯវិមានប្រធានាធិបតីក្នុងក្រុងញូដេលី នៅមុនការដឹកនាំកិច្ចពិភាក្សាអំពីវិស័យការពារជាតិ កសិកម្មនិងសន្ដិសុខ ហើយនិងបញ្ហាផ្សេងៗនៃផលប្រយោជន៍ទៅវិញទៅមកជាមួយសមភាគីឥណ្ឌារបស់លោកគឺលោក ណារិនដ្រា ម៉ូឌី។
លោក ក៏បានពង្រីកការគាំទ្ររបស់លោកផងដែរចំពោះបេក្ខភាពរបស់ប្រទេសឥណ្ឌានៅឯក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិក្នុងឆ្នាំ២០២៨ដល់២០២៩។