សម្តេចធិបតីផ្តល់អនុសាសន៍ ១៣ចំណុចឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យកទៅអនុវត្តបន្ត

2024/02/22 06:06:04 am        353

ភ្នំពេញ៖ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ  “ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នៅទីស្តីការក្រសួងនារសៀលថ្ងៃទី២១កុម្ភ:នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍១៣ចំណុចឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យកទៅអនុវត្តបន្ត។

អនុសាសន៍ទាំងនេះ ៖

ទី១. ត្រូវចូលរួមពន្លឿនការ ធ្វើបដិវត្តកម្ម ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញនិងចំណេះដឹង ដោយតភ្ជាប់ទៅ នឹងខ្សែចង្វាក់តម្លៃសកល ធ្វើសមាហរណកម្មទៅក្នុងបណ្ដាញផលិតកម្មតំបន់និងអភិវឌ្ឍន៍កន្សោមផលិតកម្មប្រទាក់ក្រឡាតាមរយៈការលើកកម្ពស់ លទ្ធភាពឧស្សាហកម្មការពង្រឹងសុវត្ថិភាពការងារនិងបរិស្ថាននិងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់និងសកលលោក។ សម្ដេចបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងក្នុងការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្តា មន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក និងបង្កើតជាប្រព័ន្ធអេកូឡូស៊ី ហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលនឹងគាំទ្រដល់ធុរកិច្ច នៅកម្ពុជាហើយក៏សូមលើកទឹកចិត្តឲ្យបណ្ដាមន្ទីរពិសោធន៍ចូលរួមសហការនិងលើកកម្ពស់សមត្ថភាពខ្លួនឯង។

ទី២. ត្រូវជំរុញរៀបចំការចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ ២០២៤ ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកនិងធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រ តាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីផ្ដល់សុក្រិដ្ឋភាព ក្នុងការគ្រប់គ្រង ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្មលើមូលដ្ឋានកិច្ចសហប្រតិបត្តិការភាពជាដៃគូជាក់លាក់ទៅវិញទៅមកនិងបង្កើតទំនុកចិត្ត ក្នុងផលិតកម្មនិងធុរកិច្ច។ លើសពីនេះត្រូវពង្រឹងជំនាញផ្នែកបច្ចេកទេសយានយន្ត យានយន្តអគ្គិសនីនិងអេឡិចត្រូនិច ក្នុងវិស័យឧស្សាហកម្ម ដោយយកចិត្តទុកដាក់ចំពោះការដំឡើង ការផ្គុំនិងពាក់កណ្ដាលផលិតកម្ម។

ទី៣. ត្រូវដឹកនាំនិងជំរុញ ចលនាបង្កើនផលិតកម្មនិងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើមនិងផលិតផលពាក់កណ្ដាលសម្រេចពីធនធានក្នុងស្រុក ដើម្បីកសាងខ្សែចង្វាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកការនាំចូល បង្កើនតម្លៃបន្ថែមខ្ពស់និងបង្កើនការងារជូនផលិតករនិងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។

ទី៤. ការចូលរួមសិក្សាស្រាវជ្រាវ អំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយដែលអាចសម្រួលគ្រប់នីតិវិធីនិងបែបបទ គយ ពន្ធដារនិងបរិស្ថាន ពាណិជ្ជកម្ម សេវាកម្មឡូជីស្ទីក និងកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មនៅក្នុងតំបន់នេះ។លើសពីនេះ ត្រូវបន្តជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូចនិងមធ្យមSME ដែលដោះស្រាយបញ្ហានគររូបនីយកម្មនិងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នានិងទ្រទ្រង់គ្នាទៅវិញទៅមករវាងសហគ្រាសធុនតូចនិងមធ្យមនិងវិនិយោគផ្ទាល់ពីបរទេស។ដោយឡែករាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើកញ្ចប់ថវិកាដែលមានស្រាប់របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យម នៅក្នុងការទទួលបានកម្ចីទំហំធំនិងរយៈពេលយូរជាងមុន។

ទី៥. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការផ្ទេរបច្ចេកវិទ្យា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើននិងការគ្រប់គ្រងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូចនិងមធ្យម សេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើតសហគ្រាស សហគមន៍ សហគ្រាសធុនតូចនិងមធ្យមនិងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការស្រាវជ្រាវនិងអភិវឌ្ឍ។

ទី៦. ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារនៅក្នុងគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ចនិងSMEក្នុងការចាប់យកឌីជីថល ដើម្បីចូលរួម បណ្ដុះផ្នត់គំនិត សហគ្រិនភាពនិងលើកកម្ពស់ការប្រើប្រាស់និងចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មសម្រាប់បង្កើនប្រសិទ្ធភាព ប្រតិបត្តិការ ធុរកិច្ចនិងបង្កើនលទ្ធភាពពង្រីកទីផ្សារ ទាំងក្នុងតំបន់និងសាកល។ក្នុងទិសដៅនេះ ត្រូវបន្តដឹកនាំនិងពង្រីកអាណត្តិរបស់សហគ្រិនខ្មែរ ឲ្យក្លាយជាកត្តាលិករ នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាស្ពានគាំទ្រការបង្កើតនិងការអភិវឌ្ឍ វិស័យថ្មីៗទៀត។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm