អាជ្ញាធរ បាននិយាយកាលពីថ្ងៃពុធថាមនុស្សយ៉ាងហោចណាស់២៥នាក់ បានស្លាប់ និងច្រើននាក់ រងរបួស ដោយសារបំណាក់ដី នៅអណ្តូងរ៉ែមាសខុសច្បាប់បើកចំហដោយខុសច្បាប់ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា ភាគខាងត្បូង។

អភិបាលរដ្ឋ លោក Angel Marcano បានប្រាប់អ្នកសារព័ត៌មានថា បំណាក់ដី បានកើតឡើងកាលពីថ្ងៃអង្គារ នៅតំបន់ជនបទមួយកន្លែងនៃទីក្រុងអង់ហ្គូស្ទូរ៉ា( Angostura) ក្នុងរដ្ឋ Bolivar ។

លោកអភិបាលរដ្ឋ បាននិយាយនៅក្នុងទីក្រុង La Paragua ដែលនៅជិតទីតាំងអណ្តូងរ៉ែមាសថា មានបំណាក់ដី វាបានបាក់ស្រុត ហើយរហូតមកដល់ពេលនេះ មនុស្ស២៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់។

ការរិយាល័យអភិបាលរដ្ឋ បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន២គ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីបន្តការងារជួយសង្គ្រោះ ព្រោះថាប្រជាជនក្នុងតំបន់និយាយថា កម្មករអណ្តូងរ៉ែច្រើននាក់បន្ថែមទៀត បានជាប់នៅក្នុងបំណាក់ដីល្បប់។
កម្មករណ្តូងរ៉ែរាប់ពាន់នាក់កំពុងធ្វើការនៅអណ្តូងរ៉ែនោះ ភាគច្រើនគ្មានឯកសារ ដែលកំពុងរុករករ៉ែនៅទីតាំងអណ្តូងរ៉ែនៅក្នុងតំបន់ដោយគ្មានច្បាប់រដ្ឋ។
កម្មករអណ្តូងរ៉ែ និងក្រុមសិទ្ធមនុស្សនិងបរិស្ថាន បាននិយាយកាលពីពេលមុនថា ឧបទ្ទវហេតុជាច្រើនកើតឡើង ជារឿងធម្មតានៅក្នុងតំបន់រុករករ៉ែខុសច្បាប់។