អ៊ីស្រាអែល បង្កើនការវាយប្រហារលើក្រុងរ៉ាហ្វា ខណៈចំនួនអ្នកស្លាប់ហ្កាហ្សា ឡើងដល់ជាង ២៩.៣០០ នាក់

2024/02/22 03:57:02 pm        230

អ្នកស្រុកបាននិយាយថា អ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ហើយសមាជិកជាង ១០ នាក់ក្នុងមួយគ្រួសារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយ ខណៈក្រសួងសុខាភិបាលរបស់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ បានប្រកាសកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាមនុស្ស ២៩.៣១៣ នាក់បានស្លាប់ និងមនុស្ស ៦៩.៣៣៣ នាក់រងរបួសនៅក្នុងសង្គ្រាមរហូតមកទល់ពេលនេះ។

អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែល បានវាយរុលនៅភាគខាងលិចពីក្រុងខាន់យ៉ូនីស ចូលទៅក្រុង អាល់ ម៉ាវ៉ាស៊ី (Al-Mawasi) ដែលកាលពីមុនកងទ័ពអ៊ីស្រាអែល បានប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីន ទៅជ្រកកោននៅទីនោះព្រោះជាតំបន់សុវត្ថិភាព។

កងទ័ពការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានបង្កើនប្រតិបត្តិការនៅក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងជើងក្រុងរ៉ាហ្វា ប៉ុន្តែមិនបាននិយាយអំពីការវាយប្រហាររបស់ខ្លួនលើក្រុងរ៉ាហ្វា នៅក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃព្រឹត្តិការណ៍នៅក្នុងតំបន់ហ្កាហ្សាទេ។

មនុស្សប្រហែល ១,៥ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅចុងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយភាគច្រើននៃអ្នកទាំងនោះ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេពីតំបន់ចុងភាគខាងជើងដើម្បីគេចពីការវាយលុករបស់យោធាអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm