CAMSOC ជំរុញ​ការ​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ ដ្បិត​ហាត់​តាម​អន​ឡាញ​មិន​មាន​ប្រសិទ្ធភាព​

2021/07/07 10:57:48 am        112

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ធ្វើ​ការ​ជំរុញ​ឲ្យ​មានការ​ប្រមូលផ្ដុំ​ឡើងវិញ ក្រោម​របត់​ថ្មីនៃ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ត្រៀម​ឆ្ពោះ​ទៅ​រក​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដ្បិត​ការ​ហ្វឹកហាត់​តាម​អន​ឡាញ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​គុណ​ផល​កីឡា​ឡើយ។

​នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ដើម្បី​ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​កីឡា និង​បទបញ្ញត្តិ និង​ការ​អភិវឌ្ឍ​គុណ​ផល​កីឡាកាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១។​ ​ឯកឧត្ដម វ៉ា​ត់ ចំរើន បញ្ជាក់​ថា វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ តែ​យើង​មិនអាច​ផ្ដេកផ្ដួល​តាម​ស្ថានភាព​នោះទេ ព្រោះ​ពេលវេលា​សល់​កាន់តែ​ខ្លី។ ដូច្នេះ​ត្រូវមាន​យន្ដ​ការជំរុញ​ការហ្វឹកហាត់ទាំង​ក្នុង​ប្រ​ទេស និង​ក្រៅប្រទេសដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ខណៈ CAMSOC នឹង​រៀបចំ​ការបោះ​ជំរំ​ហ្វឹកហាត់​ទាំង​ក្នុង និង​ក្រៅប្រទេស​ឆាប់ៗ​ខាងមុខ។​

​ចំពោះ​យន្ដការ​ត្រូវអនុវត្ត​ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២១ ទី​១-​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​វែងនៅ​ប្រទេស​ចិន​ចំនួន ១៣៥​នាក់លើ ១២​ប្រភេទ​កីឡា។ ទី​២-​បញ្ជូន​ប្រភេទ​កីឡា​មួយចំនួន ដែល​មិនបាន​ទៅ​ហាត់​នៅ​ចិនឲ្យ​ចេញទៅ​ហាត់​នៅ​ប្រទេស​ផ្សេងៗ និង​ទី​៣-​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប់​ជានិច្ចចំពោះ​កីឡាករ​-​កីឡាការិនី​ខ្មែរ​នៅក្រៅ​ប្រទេស ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់​សម្រាប់​ពួកគេ។​ ​ក្រៅពីនេះ CAMSOC ក៏​នឹង​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​រៀបចំ​ការបោះ​ជំរំហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនាពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ការរៀបចំ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្ដើម​ពី​កីឡា​ប្រមាណ ១៥​ប្រភេទ។ ចំ​ណែក​កីឡា​មួយចំនួនទៀត ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បិទទ្វារ​ហ្វឹកហាត់តាម​សហព័ន្ធ ឬ​ក្លិបដែលមាន​សុវត្ថិភាព ព្រោះ​ការហ្វឹកហាត់​តាម​អន​ឡាញមិនមាន​ប្រសិទ្ធភាព​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់​នោះទេ បាន​ត្រឹម​រក្សា​នូវ​សុខភាព តែ​មិនអាច​បង្កើន​គុណ​ផល​កីឡា​ឡើយ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm