ទាហានរុស្ស៊ីប្រមាណ៦០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសលើទឹកដីអ៊ុយក្រែនភាគខាងកើត

2024/02/22 05:14:28 pm        326

របាយការណ៍មួយចំនួនបាននិយាយថា ទាហានរុស្ស៊ី យ៉ាងហោចណាស់៦០នាក់ បានស្លាប់បន្ទាប់ពីតំបន់កំពុងហ្វឹកហាត់កងទ័ពមួយ ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតដែលរុស្ស៊ីកាន់កាប់ រងការវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់។

ប្រភពនានាដែលបានដឹងស្ថានភាពនេះ បានប្រាប់សារព័ត៌មាន BBC ថា ទាហានបានប្រមូលផ្ដុំគ្នានៅទីតាំងនោះក្នុងតំបន់ដូណេតស៍(Donetsk)ដើម្បីទទួលដំណើរមកដល់របស់មេបញ្ជាការជាន់ខ្ពស់មួយរូប។

មន្ត្រីរុស្ស៊ីមួយរូបបានបញ្ជាក់ថា មានការវាយប្រហារមួយបានកើតឡើង ប៉ុន្តែបានហៅរបាយការណ៍ទាំងនោះថាជាការបំផ្លើសទាំងស្រុង។

ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតមានឡើងប៉ុន្មានម៉ោង មុនពេលលោកប្រធានាធិបតី Vladimir Putin បានជួបរដ្ឋមន្ត្រីការពារជាតិលោក ហ្សើ ហ្គេ សយគូ (Sergei Shoigu)។

របាយការណ៍នានាបាននិយាយថា សមាជិកកងអាវុធហត្ថកងពលតូចទី៣៦ មានមូលដ្ឋាននៅក្នុងតំបន់ត្រានស្បៃកាល់(Transbaikal) នៃដែនដីស៊ីបេរីរបស់រុស្ស៊ី កំពុងរង់ចាំការមកដល់របស់មេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ អេឡេក ម៉យសេយ៉េវ(Oleg Moiseyev) នៅទីតាំងហ្វឹកហឺនមួយជិតភូមិទ្រូដូវស្កេ(Trudovske)។

មានសេចក្ដីរាយការណ៍ថាកងទ័ពទាំងនោះត្រូវបានរងការវាយប្រហារដោយមីស៊ីលចំនួន២គ្រាប់ បាញ់ចេញពីប្រព័ន្ធបាញ់មីស៊ីល ហ៊ីម៉ាស់ (HIMARS)ផលិតដោយសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ទូរទស្សន៍ BBC កំពុងព្យាយាមផ្ទៀងផ្ទាត់វីដេអូនេះ ដែលបង្ហាញពីសាកសពទាហានដេកស្លាប់រណូករណែលលើវាលស្មៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm