ឥស្សរជនប្រឆាំង៖ ពិតជាត្រូវការមេដឹកនាំប៉ាឡេស្ទីនថ្មី ក្រោយសង្គ្រាមហ្កាហ្សា ត្រូវបញ្ចប់

2024/02/22 05:18:59 pm        215

ឥស្សរជនប្រឆាំងលោក ណាសឺ អាល់ឃីដវ៉ា ( Nasser al-Kidwa) ជាក្មួយប្រុសរបស់អតីតមេដឹកនាំប៉ាឡេស្ទីនលោក យ៉ាសឺ អារ៉ាហ្វាត (Yasser Arafat) បានប្រាប់សារព័ត៌មានAFPថា បន្ទាប់ពីសង្គ្រាមហ្កាហ្សា បានបញ្ចប់ មេដឹកនាំប៉ាឡេស្ទីនថ្មី គឺត្រូវការជាចាំបាច់ ដែលអាចជួយដល់រដ្ឋឯករាជ្យ នាពេលអនាគត។

លោកឃីដវ៉ា ដែលជាអតីតរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានបញ្ជាក់ថា ពួកគេក៏គួរតែស្វែងរក «ដំណោះស្រាយដោយសន្តិវិធី»ជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស មានវ័យ៨៨ឆ្នាំ ដែលគួរតែទទួលបានតួនាទីជាអ្នករៀបចំពិធីផ្លូវការផ្សេងៗ។

លោកឃីដវ៉ា មានវ័យ៧០ឆ្នាំហើយនោះ បាននិយាយថា កិច្ចពិភាក្សាដែលពាក់ព័ន្ធនឹងបណ្តារដ្ឋឈូង សមុទ្រនិងមហាអំណាចលោកខាងលិច កំពុងស្វែងរកមិនត្រឹមតែការផ្អាកក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រា អែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរប៉ុណ្ណោះទេ ថែមទាំងនិយាយអំពីសេណារីយោពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោកបានបន្ថែមទៀតថា នៅពីក្រោយឆាក ពួកគេកំពុងផ្តោតលើបញ្ហា ក្រោយសង្រ្គាមកាន់តែទូលំទូលាយ ដូចជាសន្តិសុខ កំណែទម្រង់ភាពជាអ្នកដឹកនាំ ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។

លោកឃីដវ៉ា ដែលត្រូវបានបណ្តេញចេញពីចលនាហ្វាតា (Fatah) របស់លោកអាបាស បន្ទាប់ពីប្រកួតប្រជែងជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ ក្នុងឆ្នាំ ២០២១ បានលើកឡើងថា៖«តើយើងដាក់កិច្ចការទាំងអស់នេះរួមគ្នាដោយរបៀបណា? តើអ្វីកើតឡើងមុន អ្វីកើតឡើងទីពីរ និងអ្វីផ្សេងៗទៀត?»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm