ចក្រភពអង់គ្លេស កំពុងវាយតម្លៃថាតើត្រូវដាក់កម្រិតលើការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើទីក្រុងតែលអាវីវ (Tel Aviv) ជំរុញការឈ្លានពានរបស់ខ្លួនលើទីក្រុងរ៉ាហ្វា (Rafah) នេះបើយោងតាមរបាយការណ៍។

អ៊ីស្រាអែល អាចបំពានច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បើកការវាយលុកនៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូងដែលមានប្រជាជនរស់នៅយ៉ាងច្រើនដោយមិនព្យាយាមការពារជនស៊ីវិលនោះ។
ប្រភពផ្លូវការ បានប្រាប់សារព័ត៌មាន Bloombergថា ការធ្វើបែបនេះ អាចផ្លាស់ប្តូរដំបូន្មានផ្នែកច្បាប់ ដែលផ្តល់ដល់រដ្ឋមន្ត្រីស្តីពីការផ្តល់អាជ្ញាប័ណ្ណនាំចេញ ដែលអាចប៉ះពាល់ដល់ការលក់អាវុធមួយចំនួនដល់ប្រទេសនេះ។

អ៊ីស្រាអែល បានស្ថិតក្រោមសម្ពាធខ្លាំងពីសម្ព័ន្ធមិត្ត ឲ្យលុបចោលប្រតិបត្តិការយោធា ដែលបានគ្រោងធ្វើ នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃទីក្រុងហ្កាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនប្រមាណ ១,៤ លាននាក់ កំពុងជ្រកកោន។
លោក បេននី ហ្គាន ( Benny Gantz) សមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះនឹងបន្តប្រតិបត្តិការនេះ លុះត្រាតែចំណាប់ថ្នូរជាង១០០នាក់ដែលនៅសេសសល់ដោយក្រុមហាម៉ាស មិនត្រូវបានដោះលែងត្រឹមថ្ងៃទី១០ ខែមីនា នៅពេលដែលពិធីបុណ្យរ៉ាម៉ាដាន ចាប់ផ្តើម។