មនុស្ស​ជាង​ ២៣០​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ចុង​សប្ដាហ៍​មុន​

2021/07/07 10:57:16 am        523

​អាមេរិក៖ មនុស្ស​យ៉ាងហោចណាស់ ​២៣៣​នាក់​បាន​ស្លាប់ និង ៦១៨​នាក់​រង​របួស​ក្នុង​អំពើ​ហិង្សា​ដោយ​អាវុធ​ ក្នុង​ការ​បាញ់​ប្រហារ​ជាង ៥០០​លើក​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ថ្ងៃ​ទី​៤ ខែ​កក្កដា​ចុង​សប្ដាហ៍​មុន ដែល​ជា​ការ​ធ្លាក់​ចុះ ២៦% ពី​ថ្ងៃ​ឈប់សម្រាក​កាលពី​ចុង​សប្ដាហ៍​ឆ្នាំមុន នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​ ដែល​បាន​ចងក្រង​ដោយ​ទីភ្នាក់ងារ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive​។​

​ទីភ្នាក់ងារ​មិន​ស្វែងរក​ប្រាក់ចំណេញ Gun Violence Archive បាន​និយាយ​ថា យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​មើល​ទៅលើ​ការ​បាញ់​ប្រហារ​ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ​ មានការ​បាញ់សម្លាប់​មនុស្ស​ចំនួន ៣១៤​នាក់ ដោយមាន​មនុស្ស​ចំនួន ៧៥១​នាក់រង​របួសធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​បាញ់​ប្រហារ​ និង​ជនរងគ្រោះ​ពី​ការ​បាញ់​ប្រហារ​កើតឡើង​ ខណៈ​ដែល​ទីក្រុង​ធំ​ៗ​នៅ​ទូទាំង​ប្រទេស​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ហិង្សា​កើន​ឡើង​។​ ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​កាលពី​ឆ្នាំមុន​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​បើក​ឡើងវិញ ​បន្ទាប់ពី​ការ​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល និង​ស្រប​ពេល​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទាក់ទង​នឹង​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ George Floyd​។​

​ស្នងការ​នគរបាល​ក្រុង New York បាន​និយាយ​ថា​ នៅ​ក្នុង​ទីក្រុង New York ជាទី​ដែល​អំពើ​ហិង្សា​ដោយ​អាវុធ​បាន​កើន​ឡើង​ ដល់​កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មាន​ជនរងគ្រោះ​ចំនួន ៣៥​នាក់ក្នុង​នោះ​ស្លាប់​ចំនួន ២​នាក់​ពី​ការ​បាញ់​ប្រហារ​ចំនួន ២៩​លើកដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ ជា​ការ​ថយ​ចុះ​ពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នៅ​ពេល​មនុស្ស ៧៨​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ចំនួន​ ៥៥​លើក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am