កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសតាំងសមាជឹកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់គ.ក.ប និងគ.ក.រ ដើម្បីអោយដំណើរប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ សន្តិសុខល្អ និងសេរីភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ជា ធរមាន ។
លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអោយសិក្ខាកាម យល់ពីការត្រួតពិនិត្យវត្តមានសមាសភាព គ.ក.ប និងគ.ក.រ សម្ភារៈ ឯកសារ ទីតាំងការិយាល័យបោះឆ្នោត និងវិធានការសន្តិសុខ។ យល់ពីការប្រព្រឹត្តិទៅនៃការបោះឆ្នោត ការបិទការបោះឆ្នោតនៅការិយាល័យបោះឆ្នោតនាថ្ងៃបោះឆ្នោត ការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត និងការរៀបចំ វេចខ្ចប់កញ្ចប់សុវត្ថិភាព«ក» ដាក់កំណត់ហេតុនៃការបោះឆ្នោត តារាងកត់ត្រាសំឡេងឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារៈ ឯកសារបោះឆ្នោតដែលពាក់ព័ន្ធ។ និយាយដោយខ្លី គឺវគ្គបណ្តុះបណ្តាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោ តាំងសមាជឹកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់គ.ក.ប និងគ.ក.រ ដើម្បីអោយដំណើរប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ សន្តិសុខល្អ និងសេរីភាព ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស និងច្បាប់ ជា ធរមាន ។
ថ្វីត្បិតតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺជាការ បោះឆ្នោតអសកល ដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សា ឃុំ- សង្កាត់ទាំងអស់ក្នុងតំណែងក៏ដោយ ក៏ថ្នាក់ដឹកនាំ គ.ជ.ប តែងតែគិតគូយកចិត្តទុកខ្ពស់ ធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅបានល្អបំផុត និងត្រឹមត្រូវតាមច្បាប់កំណត់ ។ ការងារនេះអាចសម្រេចទៅបានគឺអាស្រ័យ ដោយមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់មានការយល់ ដឹងច្បាស់ អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីត្រៀមអនុវត្ត និងចូលរួមសហការអនុវត្តតាមមុខការរៀងៗខ្លួន ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ រំពឹងយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់នឹងទទួលបាននូវការយល់ដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងនីតិវិធីនៃការបោះ ឆ្នោតនិងការរាប់សន្លឹកឆ្នោតនិងការ ប្រកាសលទ្ធផលនៃការបោះឆ្នោត និងជឿជាក់ថាដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រព្រឹត្តទៅបានរលូនល្អ ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕ ដោយ ÷កាំង ហុងវាស្នា









