មន្ទីរពេទ្យមួយចំនួននៅកូរ៉េខាងត្បូងទុកអ្នកជំងឺចោល ខណៈក្រុមវេជ្ជបណ្ឌិតចេញតវ៉ាដោយដើរចេញពីការងារ

2024/02/22 07:19:21 pm        159

មន្ទីរពទ្យមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង បានទុកអ្នកជំងឺចោល នៅពេលអ្នកជំងឺស្វែងរកការសង្រ្គោះបន្ទាន់កាលពីថ្ងៃពុធ ស្របពេលក្រុមវេជ្ជបណ្ឌិតដើរចេញពីការងារក្នុងការតវ៉ាដ៏ធំសម្បើម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្រហែលពាក់កណ្ដាលនៃអ្នកជំងឺដែលគ្រោងវះកាត់នៅមន្ទីរពេទ្យធំៗចំនួន៥ ត្រូវបានលុបចោលហើយនៅពេលនេះ បន្ទប់សង្រ្គោះបន្ទាន់ជាច្រើនផ្ទុកពេញណែនដោយអ្នកជំងឺ ។

លោកនាយករដ្ឋមន្ត្រីហាន ឌុកស៊ូ (Han Duck-soo) បានចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យនគរបាលជាតិ មួយក្នុងទីក្រុងសេអ៊ូល និងបានពិនិត្យលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាន់។

លោកបានបញ្ជាឲ្យមានវិធានការគ្រាអាសន្នមួយចំនួនដូចជា ការប្រើប្រាស់ការប្រឹក្សាយោបល់ជំងឺពីចម្ងាយ បង្កើនប្រតិបត្តិការឲ្យបានច្រើននៅតាមមន្ទីរពេទ្យរដ្ឋនានា និងបើកឃ្លីនិកយោធាជាដើម។

គួរបញ្ជាក់ថា ការតវ៉ាជាបន្តបន្ទាប់ គឺដោយសារផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាពេទ្យឲ្យបានកាន់តែច្រើន ឆ្លើយតបទៅកំណើនប្រជាជន និងប៉ះពាល់ប្រយោជន៍របស់គ្រូពេទ្យដែលមានប្រាក់ខែខ្ពស់ៗ។

ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សាជិត៨ពាន់នាក់ បាននាំគ្នាដើរចេញពីការងារ ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅសប្ដាហ៍នេះ ហើយមានការរំពឹងទុកថានឹងមានក្រុមគ្រូពេទ្យជាច្រើនទៀតចូលរួមការតវ៉ានេះ។ រដ្ឋាភិបាល បានថ្កោលទោសការដើរចេញពីការងារនេះ និងគំរាមចាប់ខ្លួនក្រុមមេដឹកនាំបះបោរការតវ៉ានេះ។

ក្រុមវេជ្ជបណ្ឌិត បាននិយាយថា រដ្ឋាភិបាល ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងនឹងជ្រើសរើសនិស្សិតពេទ្យបន្ថែម។ ទោះយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរ និយាយថា ប្រទេសនេះ ចាំបាច់ក្នុងការបង្កើនចំនួនបុគ្គលិកផ្នែកសេវាសុខាភិបាលកាន់តែច្រើននៅតាមតំបន់ដាច់ស្រយាលនានា ក៏ដូចជាការបំពេញតម្រូវការដែលចេះតែកើនឡើងនៃចំនួនប្រជាជនក្នុងប្រទេសនេះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm