Gareth Southgate៖ អង់គ្លេស​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ឈ្នះ​ជើងឯក​អឺរ៉ុប​លើកដំបូង​

2021/07/07 04:30:18 am        121

បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​រំពឹងថា ​កូនក្រុម​របស់លោក​នឹង​អាចបង្កើតប្រវត្តិសាស្ត្រ​ នាំ​អង់គ្លេស​ឈ្នះ​ពាន​ជើងឯក​អឺរ៉ុប​លើកដំបូង​។ បើ​អាច​យកឈ្នះ​ដា​ណឺ​ម៉ាក​យប់​នេះ​បាន អង់គ្លេស​នឹង​ឈានឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ធំ​លើកដំបូង​តាំងពី​ឆ្នាំ​១៩៦៦ ដែល​ពួកគេ​ឈ្នះ​ជើងឯក​ពិភពលោក​លើទឹក​ដី​រប​ស់​ខ្លួន​។

​​ជំនួប​ទល់នឹង​ដា​ណឺ​ម៉ាក​យប់​នេះ​នៅ​កីឡដ្ឋាន Wembley ​ដែល​នឹង​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ដល់​ទៅ ៦ម៉ឺន​នាក់ ​ជាពិសេស​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​អង់គ្លេស​នោះ​ លោក Gareth Southgate រំពឹងថា ​អ្នកគាំទ្រ​គឺជា​កត្តា​ចម្បង​មួយ​ដែល​អាច​នាំ​អង់គ្លេស​សំរេច​គោលដៅ​។ រយៈពេល ៥៥ឆ្នាំ​មកហើយ​ដែល​អង់គ្លេស​ទន្ទឹងរង់ចាំ​ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំៗមិន​ថា World Cup រឺ​ជើងឯក​ទ្វីបអឺរ៉ុប​នេះ​។ ​​ស្ថិតិ​ល្អ​បំផុត​របស់​អង់គ្លេស​គឺ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះឯង​ ពោលគឺ​នៅ​ជើងឯក​អឺរ៉ុប​ពួកគេ​ឡើង​វគ្គ ៤ក្រុម​ចុងក្រោយ​នេះ​បាន ៣លើក​រាប់ទាំង​លើក​នេះ និង World Cup បាន ៣លើក​នៅ​ឆ្នាំ១៩៦៦ ជា​ជើងឯក និង ២លើក​ទៀត​នៅ​ឆ្នាំ១៩៩០ និង ២០១៨ ថ្មីៗ​នេះ​នៅ​រុស្ស៊ី​។

​​ចំណែក​ដា​ណឺ​ម៉ាក​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ជើងឯក​អឺរ៉ុប ១លើក​នៅ​ឆ្នាំ១៩៩២ នៅពេល​យកឈ្នះ​អាល្លឺម៉ង់ ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ទឹកដី​ស៊ុយអែត ក្រៅពីនោះ​ដា​ណឺ​ម៉ាក​ក៏​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ២លើក​ផងដែរ​នៅ​ឆ្នាំ១៩៦៤ និង ១៩៨៤​។ ​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា ២១លើក​រាប់​តាំងពី​ឆ្នាំ១៩៤៨ អង់គ្លេស​ឈ្នះ១២ ស្មើ៥ និង​ដា​ណឺ​ម៉ាក​ឈ្នះ៤​។ ​ជំនួប​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០២០ ពាន UEFA Nations League ដា​ណឺ​ម៉ាក​ឈ្នះ ១-០ នៅ​ថ្ងៃទី១៤ ខែតុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am