លោក Biden ហៅលោក Putin ថា «អ្នកងប់ងុលនឹងគ្រាប់បែកនុយក្លេអ៊ែរ» និងវាយប្រហារលោក Trump ជុំវិញការប្រដូចនឹងលោក Navalny

2024/02/23 12:11:13 am        49

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ជា «អ្នកងប់ងុលនឹងគ្រាប់បែកនុយក្លេអ៊ែរ» ហើយបានរិះគន់លោក Donald Trump ដែលបានប្រដូចខ្លួនឯងទៅនឹងមេដឹកនាំប្រឆាំងរបស់រុស្ស៊ី គឺលោក Alexei Navalny ដែលទើបទទួលមរណភាពថ្មីៗនេះ។

នៅឯកម្មវិធីរៃអង្គាសថវិកា នៅទីក្រុង San Francisco កាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) លោក Biden បាននិយាយថា៖ «យើងមានអ្នកងប់ងុលនឹងគ្រាប់បែកនុយក្លេអ៊ែរ ដូចលោក Putin និងអ្នកផ្សេងទៀត ហើយយើងតែងព្រួយបារម្ភអំពីជម្លោះនុយក្លេអ៊ែរជានិច្ច»។

ដោយនិយាយសំដៅទៅបេក្ខជនឈានមុខគេរបស់គណបក្សសាធារណរដ្ឋ ដែលឈរឈ្មោះប្រជែងនឹងកិច្ចប្រឹងប្រែង ដើម្បីជាប់ឆ្នោតឡើងវិញនោះ លោក Biden បាននិយាយថា លោកមិនដឹងថា «សម្ដីអាក្រក់នេះចេញមកពីណានោះទេ» ដោយការលើកឡើងនេះសំដៅទៅលើការប្រៀបធៀបខ្លួនឯងរបស់លោក Trump ទៅនឹងលោក Navalny។

លោក Biden បាននិយាយថា៖ «វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់នូវអ្វីដែលគេកំពុងនិយាយ។ ខ្ញុំចង់មានន័យថា ប្រសិនបើខ្ញុំបានឈរនៅទីនេះ កាលពី ១០ ឬ ១៥ឆ្នាំមុន ហើយបាននិយាយអ្វីទាំងអស់នេះ អ្នកគ្រប់គ្នានឹងគិតថា ខ្ញុំតាំងចិត្តនិយាយបែបនេះ»។

សូមបញ្ជាក់ថា លោក Biden កំពុងធ្វើដំណើររយៈពេល ៣ថ្ងៃនៅឆ្នេរខាងលិច ដោយក្នុងដំណើរនោះរួមបញ្ចូលទាំងការរៃអង្គាសថវិកា នៅភាគខាងត្បូង និងភាគខាងជើងនៃរដ្ឋ California ផងដែរ ពោលគឺជាព្រឹត្តិការណ៍ដែលនឹងបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងថវិកាចំនួន ១៣០លានដុល្លារអាមេរិក ដែលយុទ្ធនាការរបស់លោកប្រមូលបានកាលពីចុងខែមករា។

កាលថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) លោក Trump បានប្រៀបធៀបបញ្ហាផ្លូវច្បាប់របស់លោកទៅនឹងជោគវាសនារបស់លោក Navalny ដោយហៅការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីថា ជា «ស្ថានភាពដ៏សោកសៅបំផុត» ហើយអះអាងថា ការចោទប្រកាន់បទឧក្រិដ្ឋចំនួន ៤ករណីលើរូបលោក គឺពាក់ព័ន្ធនឹងនយោបាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm