ភាគី​ថៃ​បំភ្លឺ​មក​កម្ពុជា​ថា សំណង់​ប្រាសាទ​ថ្មី​កំពុង​សាង​សង់​នៅ​ខេត្ត​បុរីរម្យ​ ​មិន​បាន​យក​លំនាំ​តាម​រចនាបថ​ប្រាសាទ​អង្គរ​វត្ត​ទេ

2021/07/07 12:19:57 pm        509

ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹង​ថា សំណង់​ប្រាសាទ​ដែល​ត្រូវ​បាន​អះ​អាង​ថា សាង​សង់​ឡើង​តាម​រចនា​បថ​នៃ​ប្រាសាទ​បុរាណ​កម្ពុជា​នោះ ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​សំណង់​ប្រាសាទ​បុរាណ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅថ្ងៃនេះ បន្ទាប់ពីទទួលបានការបំភ្លឺពីក្រុមអ្នកសាងសង់សំណង់មួយនេះ។

សំណង់​ប្រាសាទ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​ពី​ថ្ម ស្ថិត​នៅ​ក្នុង​ខេត្ត​បុរីរម្យ ក្នុង​ប្រទេស​ថៃ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចោទ​សួរ​ថា តើ​រចនាបថ​នៃ​សំណង់​ថ្មី​នោះ បាន​ចម្លង​តាម​ទ្រង់​ទ្រាយ​នៃ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ឬ​ក៏​យ៉ាង​ណា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា ក្រសួង​បាន​ស្វែង​រក​ព័ត៌មាន​លម្អិត​អំពី​សំណង់​ថ្មី​នេះ​តាម​រយៈ​ការ​សហការ​ជាមួយ​នឹង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង​ទទួល​បាន​ការ​បំភ្លឺ​ពី​ម្ចាស់​សំណង់​នោះ។

ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​សំណង់​បាន​បំភ្លឺ​ថា សំណង់​ប្រាសាទ​នោះ មិន​បាន​ចម្លង​រចនាបថ​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរ​វត្ត​ ឬ​សំណង់​ប្រាសាទ​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

ផ្ទុ្ទុយទៅវិញ ម្ចាស់សំណង់ប្រាសាទថ្មីនេះ ដែលជាព្រះចៅអធិការវត្តមួយអង្គ បានបំភ្លឺទៀតថា រចនាបថនៃសំណង់ថ្មីនេះ យកលំនៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួននៅក្នុងតំបន់។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ម្ចាស់​សំណង់​ថ្មី​នេះ ក៏​ស្វាគមន៍​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​កម្ពុជា​ទៅ​លើ​សំណង់​ថ្មី​នេះ​ផង​ដែរ ប្រសិន​បើ​កម្ពុជា​នៅ​តែ​មាន​មន្ទិល​សង្ស័យ។

ដំណើរការ​សំណង់​ប្រាសាទ​ថ្មី ដែល​​ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល ២០០​រ៉ៃ ឬ​ប្រហែល ៣២​ហិកតា​ បាន​ចាប់​តាំង​ពី​ខែ​មេសា​កន្លង​មក ហើយ​សំណង់​ប្រាសាទ​ថ្មី​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា «សីហ​ណៈខន» ឬ​អាន​តាម​ភាសា​ខ្មែរ​ថា «សីហនគរ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm