
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះព្រិល និងព្យុះភ្លៀង បានបោកបក់លើខេត្តភាគខាងកើត Hubei, Jiangsu និងខេត្ត Anhui ហើយនិងតំបន់ជាច្រើនទៀតរបស់ប្រទេសចិន បណ្តាលឲ្យមានការពន្យាពេលសេវាកម្មដឹកជញ្ជូន និងធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍នៅតាមផ្លូវ និងបណ្តាលឲ្យមនុស្សម្នាក់ បាត់បង់ជីវិត ។
CCTV រាយការណ៍ថា មនុស្សម្នាក់ បានស្លាប់កាលពីថ្ងៃពុធ ក្នុងហេតុការណ៍បាក់ដំបូលអគ្គារនៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងខេត្ត Hebei ។
នៅខេត្ត Hubei គ្រឿងចក្រ និងកម្មកររាប់ពាន់នាក់ប្រដាប់ដោយអំបោស និងប៉ែល ត្រូវបានដាក់ពង្រាយដើម្បីបោសសម្អាតព្រិលទឹកកក ដែលបានបិទផ្លូវ និងស្ពាន ប៉ុន្តែវាបណ្តាលឲ្យផ្អាកសេវាកម្មរថភ្លើងផងដែរ ។
ស្ថានភាពត្រជាក់ខ្លាំងនៅតំបន់ Dabieshan ស្ថិតក្នុងខេត្ត Anhui នាំឲ្យគ្របដណ្តប់យ៉ាងក្រាស់ដោយព្រិល ធ្វើឲ្យបិទផ្លូវតាមតំបន់ភ្នំភ្លើង ។
ខណៈពេលនោះដែរ មន្ទីរឧតុនិយមជាតិចិន ព្យាករណ៍ថា សីតុណ្ហភាពក្រោមសូន្យអង្សាសេ នឹងបន្តកើតមានរយៈពេលច្រើនថ្ងៃទៀត នៅតំបន់ភាគខាងកើតចិន តំបន់ភាគកណ្តាល តំបន់ភាគពាយ័ព្យ ក៏ដូចជាតំបន់ជាច្រើនទៀតនៅភាគខាងត្បូងប្រទេសចិន ។
ដោយឡែក កាលពីសប្តាហ៍មុន ភ្ញៀវទេសចរ ត្រូវបានជម្លៀសចេញពីរមណីយដ្ឋានជិះស្គី ស្ថិតនៅតំបន់ភាគខាងលិចប្រទេសចិន ក្រោយបំណាក់ទឹកកក ធ្វើឲ្យជាប់ខ្លួនមនុស្សជាង ១ពាន់នាក់ ៕