
តំណាងរាស្រ្ដអាមេរិក លោកម៉ៃ ហ្កាឡាហ្គើរ (Mike Gallagher) ដែលត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការរបស់សភាតំណាងរាស្រ្ដផ្ដោតទៅលើបញ្ហាប្រទេសចិននោះ បាននិយាយនៅក្នុងក្រុងតៃប៉ិនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកត្រូវការអោយមានការធានានៅក្នុងការដឹកជញ្ជូនអាវុធទៅតៃវ៉ាន់ ហើយបានបញ្ជាក់ថា កំណើននៃការដឹកជញ្ជូនអាវុធនេះ នៅតែមានបញ្ហាធំនៅឡើយ។
លោកហ្កាឡាហ្គើរ បានប្រាប់អ្នកពត៌មានក្នុងក្រុងតៃប៉ិថា សហរដ្ឋអាមេរិកត្រូវការធានាអោយការដឹកជញ្ជូន អាវុធទៅតៃវ៉ាន់នេះ ជាវិធានការមួយដើម្បីកំញើញប្រទេសចិននិង កាត់បន្ថយការឈ្លានពានរបស់ខ្លួន និង កំពុងរំលេចអោយឃើញថា កត្ដាភូមិសាស្រ្ដនយោបាយរបស់តៃវ៉ាន់កំពុងធ្វើអោយកោះនេះ បង្ហាញថា ការផ្គត់ផ្គង់អាវុធបានធ្វើឡើង នៅក្នុងករណីដែលជម្លោះអាចនឹងកើតមានកា់ន់តែពិបាកឡើងៗនោះ។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលអាមេរិក បានចេញកំណត់សំគាល់មួយសំរាប់ការលក់អាវុធដែលមានតម្លៃ៧៥លានដុល្លាដើម្បីជួយតៃវ៉ាន់អោយធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ Link-16 ដែលយោធានិយាយថា នឹងជួយសម្របសម្រួលកម្លាំងប្រយុទ្ធរបស់ខ្លួន៕