
សេវាសង្រ្គោះបន្ទាន់ បានិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់ បានបើកការបាញ់ប្រហារទៅលើអ្នកបើកបរថយន្ដនៅជិតកន្លែងត្រួតពិនិត្យមួយរបស់អ៊ីស្រាអែលជិតក្រុងហ្សេរ៉ុយដាឡឹម ក្នុងតំបន់កាន់កាប់វេស បែង នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សម្នាក់ និង៥នាក់ទៀតរងរបួស។
ប្រធានសេវារថយន្ដសង្រ្គោះបន្ទាន់របស់អ៊ីស្រាអែល លោក អេលី ប៊ីន (Eli Bean) បានប្រាប់ទូរទស្សន៍រដ្ឋ ឈ្មោះ កាន់ (Kan)ថា ស្រ្ដីពីរនាក់របួសធ្ងន់។នគបាល បាននិយាយថា សមត្ថកិច្ចបានបាញ់សម្លាប់ខ្មាន់កាំភ្លើងពីរនាក់ និងជនទី៣ម្នាក់ទៀតរងរបួស។
អ្នកនាំពាក្យបាននិយាយថា ក្រុមខ្មាន់កាំភ្លើងគឺជាជនជាតិប៉ាឡេស្ទីន ប៉ុន្ដែមិនបានផ្ដល់សេក្ដីលំអិតបន្ថែមទេ។
ភាពតានតឹងបានឡើងកំដៅរួចទៅហើយក្នុងតំបន់វេសបែងដោយដោយសាតែសង្រ្គាមរបស់អ៊ីស្រាអែល ក្នុងតំបន់ហ្កហ្សា៕