
នៅថ្ងៃព្រហស្បតិ៍នេះ អ្នកជិះស្គីបរទេសម្នាក់ បានស្លាប់ និងអ្នកជិះស្គីជាច្រើននាក់ផ្សេងទៀត បានជាប់ខ្លួនដោយសារបំណាក់ផ្ទាំងទឹកកក ដែលបានកើតឡើងនៅគោលដៅជិះស្គីដ៏ពេញនិយម Gulmarg ស្ថិតក្នុងតំបន់កាស្មៀ ប្រទេសឥណ្ដា ។
តំបន់ Gulmarg រកឃើញមានព្រិលធ្លាក់កម្រាស់ ១ម៉ែត្រកន្លះនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រុមអាជ្ញាធរចេញការព្រមានពីបំណាក់ផ្ទាំងទឹកកកនៅទីនោះ ។
តំបន់កាស្មៀ ស្ថិតនៅតំបន់ភ្នំហិម៉ាឡៃមានព្រិលធ្លាក់ច្រើនអំឡុងរដូវត្រជាក់ បានក្លាយជាគោលដៅដ៏ពេញនិយមមួយសម្រាប់កីឡារដូវរងា ប៉ុន្តែតំបន់មួយនេះ កាលពីមុនត្រូវបានគេមើលឃើញឧបទ្ទេវហេតុកើតឡើងច្រើនផងដែរបណ្តាលមកពីបំណាក់ផ្ទាំងទឹកកក ។
កាលពីខែកុម្ភៈ ឆ្នាំមុន អ្នកជិះស្គីសញ្ជាតិប៉ូឡូញ ២នាក់ បានស្លាប់ និងមនុស្ស ១៩នាក់ទៀត ត្រូវបានជួយសង្រ្គោះ ក្រោយបំណាក់ផ្ទាំងទឹកកក វាយប្រហារតំបន់ Gulmarg ៕